COVID-19
ជាតិ
COVID-19៖ រដ្ឋមន្រ្តីសុខាភិបាល ស្នើឱ្យអភិបាលរាជធានីខេត្ត ពង្រឹងការធ្វើចត្តាឡីស័កលើអ្នកមកពីប្រទេសហានិភ័យខ្ពស់
26, May 2021 , 9:44 pm        
រូបភាព
ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានស្នើឱ្យអភិបាលរាជធានីខេត្តទាំងអស់ ពង្រឹងវិធានការចត្តាឡីស័កចំពោះអ្នកមកពីខេត្ត និងប្រទេសដែលមានហានិភ័យខ្ពស់។ ការស្នើរបស់រដ្ឋមន្រ្តីរូបនេះ ធ្វើឡើងបន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីដ-១៩ លើអ្នកចំណាកស្រុកច្រើន និងការកើនឡើងករណីវិជ្ជមាននៅប្រទេសជិតខាង។


 
តាមរយៈលិខិត នៅយប់ថ្ងៃទី ២៦ ឧសភានេះ លោក ម៉ម ប៊ុនហេង បានណែនាំឱ្យ អភិបាលទាំងអស់ ត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល  និងណែនាំការអនុវត្តនូវការធ្វើចត្តាឡីស័ក របស់ពលរដ្ឋ ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។  ជាពិសេស ត្រូវពង្រឹកការធ្វើតេស្តកូវីដ លើអ្នកសង្ស័យ និងពលករមកពីខេត្តមានហានិភ័យ នៃប្រទេសជិតខាង ពិសេសប្រទេសថៃ។ 
 
របាយការណ៍របស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៦ ឧសភានេះ មានមនុស្ស ៦៦០នាក់ទៀត វិជ្ជមានកូវីដ-១៩ ក្នុងនោះករណីនាំចូលចំនូន៣៤នាក់។ គិតមកដល់ពេលនេះ កម្ពុជាមានករណីសរុបចំនួន ២៦ ,៩៨៩នាក់ សះស្បើយ១៩ ,៧៧២នាក់ និងស្លាប់១៩០នាក់៕
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com