កីឡាអន្តរជាតិ
អន្តរជាតិ
Villarreal ឈ្នះពាន Europa League ក្រោយ De Gea បរាជ័យប៉េណាល់ទីគ្រាប់ទី១១
27, May 2021 , 5:14 am        
រូបភាព
ដោយ: ថ្មីៗ
Villarreal បានឈ្នះពាន Europa League ក្រោយទទួលជ័យជម្នះលើ Manchester United ដោយបាល់ប៉េណាល់ទី ១១-១០ បន្ទាប់ពីស្មើ ១-១ នាកីឡដ្ឋាន Polsat Plus Arena Gdansk ប្រទេសប៉ូឡូញ។



 នាទី២៩ Villarreal នាំមុខដែលសម្រេចបានដោយ Gerard Moreno ហើយ Edinson Cavani តាមស្មើវិញនៅនាទី៥៥។ ឈានដល់ការកាត់សេចក្តីដោយបាល់ប៉េណាល់ទី  Villarreal សម្រេចបានទាំង១១គ្រាប់តទល់គ្នា ខណៈអ្នកចាំទី David De Gea បានខកនូវគ្រាប់បាល់ទី១១ ដោយសារអ្នកចាំទី Geronimo Rulli លោតទៅរារាំងចំគោលដៅ។
 
Viilarreal ទទួលបានជ័យជម្នះ ១១-១០ លើការស៊ុតប៉េណាល់ទីដើម្បីឈ្នះពាន Europa League ជាលើកដំបូង ហើយជាពានលើកទី៤របស់លោក Unai Emery ផងដែរ។ គ្រូបង្វឹក Villarreal រូបនេះ ធ្លាប់ឈ្នះ៣លើកកន្លងមកជាមួយ Sevilla៕
 



© រក្សាសិទ្ធិដោយ thmeythmey.com