កីឡាអន្តរជាតិ
អន្តរជាតិ
Juventus បញ្ចប់តំណែង Pirlo ក្រោយដឹកនាំបាន១រដូវកាល
28, May 2021 , 5:01 pm        
រូបភាព
Juventus បានបញ្ចប់តំណែងលោក Andrea Pirlo ជាអ្នកចាត់ការទូទៅ ក្រោយដឹកនាំបានមួយរដូវកាល។ ក្រោមការដឹកនាំរបស់ Pirlo ក្រុមរហ្សនាមសេះបង្កង់មិនអាចការពារជើងឯក Serie A បានឡើយ និងទទួលបានតែពាន Coppa Italia មួយប៉ុណ្ណោះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្លិបយក្សអ៊ីតាលីលើវេបសាយផ្លូវការរបស់ខ្លួននៅល្ងាចថ្ងៃទី២៨ ខែឧសភា។



Pirlo ត្រូវបាន Juventus ផ្តល់ការទុកចិត្ត ដើម្បីជំនួសលោក Maurizio Sarri កាលពីចុងបញ្ចប់រដូវមុន។ ១រដូវកាលដំបូង អ្នកចាត់ការសញ្ជាតិអ៊ីតាលី វ័យ៤២ឆ្នាំរូបនេះ បានធ្វើឱ្យ Juventus មិនអាចឈ្នះពានលីគកំពូលអ៊ីតាលីជាលើកដំបូង ចាប់តាំងពីពួកគេគ្រងជើងឯកជាប់ៗគ្នា តាំងពីឆ្នាំ ២០១២ មក។

សេះបង្កង់ ស្ទើតែរបូតកៅអីលេង Champions League រដូវកាលក្រោយទៀតផង ក្រោយបញ្ចប់រដូវកាល ២០២០-២១ ក្នុងចំណាត់ថ្នាក់ទី៤ ដោយមានតែ១ពិន្ទុប៉ុណ្ណោះពីលើក្រុមលេខ៥ Napoli ដែលភ្លាត់ស្នៀតចាញ់នៅប្រកួតបិទរដូវកាល៕



© រក្សាសិទ្ធិដោយ thmeythmey.com