COVID-19
ជាតិ
អាជីវករផ្សារសាមគ្គីជាង៥០០នាក់ ចូលយកសំណាក ក្រោយមនុស្ស៣នាក់ វិជ្ជមានកូវីដ១៩
29, May 2021 , 2:37 pm        
រូបភាព
រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
ដោយ: ថ្មីៗ
សៀមរាប៖ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្ត បានប្រតិបត្តិការដោយមិនកំណត់ថ្ងៃ ដើម្បីចុះយកសំណាកដល់ក្រុមអាជីវករនៅផ្សារសាមគ្គី បន្ទាប់ពីបានរកឃើញអាជីវកររហូត៣នាក់ ត្រឹមថ្ងៃទី២៧ ខែឧសភា មានវិជ្ជមានជំងឺកូវីដ១៩។​



ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់ បានឱ្យដឹងថា ការចុះយកសំណាកនេះ គឺចាប់ពីរសៀលថ្ងៃទី២៦ ឧសភា មក បន្ទាប់ពីរកឃើញករណីទី១លើអាជីវករលក់កាហ្វេនៅមុខផ្សារសាមគ្គី។ ថ្ងៃបន្ទាប់ អាជីវករចំនួន២នាក់ទៀត ដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកលក់កាហ្វេ ត្រូវបានរកឃើញមានវិជ្ជមានជំងឺកូវីដ១៩។ តាមការបញ្ជាក់ពីលោក ក្រុស សារ៉ាត់ ត្រឹមរយៈពេល៣ថ្ងៃ ក្រុមអាជីវករនៅផ្សារសាមគ្គីសរុប៥២៨នាក់ ស្រី ៣៥១នាក់។

អាជ្ញាធរបានសម្រេចបិទផ្សារសាមគ្គីបណ្ដោះអាសន្ន នៅព្រឹកថ្ងៃទី២៦ ខែឧសភា បន្ទាប់ពីរកឃើញអាជីវករម្នាក់មានវិជ្ជមានជំងឺកូវីដ១៩ ដែលស្រ្ដីរូបនេះទើបវិលត្រឡប់ពីបុណ្យសពនៅរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈក្នុងខេត្តសៀមរាប គិតត្រឹមថ្ងៃទី២៨ ខែឧសភា បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន១១០នាក់ ក្នុងនោះបានជាសះស្បើយ ៥៩នាក់ ស្លាប់២នាក់  និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំនួន ៤៩នាក់៕




© រក្សាសិទ្ធិដោយ thmeythmey.com