កីឡាអន្តរជាតិ
អន្តរជាតិ
Havertz ស៊ុត១គ្រាប់ជួយ Chelsea ឈ្នះ Man City ក្លាយជាម្ចាស់ពាន Champions League លើកទី២
30, May 2021 , 7:21 am        
រូបភាព

Chelsea ក្លាយជាម្ចាស់ពានរង្វាន់ UEFA Champions League ជាលើកទី២ ក្រោយយកឈ្នះ Manchester City ១-០ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅព័រទុយហ្កាល់។


នាកីឡដ្ឋាន Estadio do Dragao នៅរាត្រីថ្ងៃទី២៩ ខែឧសភា Kai Havertz ជាអ្នកសម្រេចគ្រាប់បាល់ជ័យជម្នះឱ្យក្រុមលោក Thomas Tuchel នៅនាទី៤២ ដើម្បីជួយ Chelsea គ្រងជើងឯកពានកំពូលអឺរ៉ុបនៅរដូវកាល ២០២០-២១។

លោក Tuchel ដែលដឹកនាំ Paris St-Germain ទទួលបានត្រឹមរងជើងឯក Champions Legue ដោយចាញ់ Bayern Munich វគ្គផ្តាច់ព្រ័ត្ររដូវកាលមុន មិនបានធ្វើឱ្យខ្លួនខកបំណងជាលើកទី២ឡើយ។ គ្រូសញ្ជាតិអាល្លឺម៉ង់រូបនេះ បានរៀបចំផែនការយ៉ាងល្អឥតខ្ចោះក្នុងការដឹកនាំប្រព័ន្ធលេងរបស់តោខៀវដើម្បីគ្រងជើងឯក Champions League ជាលើកទីពីរ។ Chelsea ឈ្នះលើកដំបូងនៅឆ្នាំ ២០១២។

ផ្ទុយទៅវិញ នេះជាការរារាំងលោក Guardiola ក្នុងការជួយ Man City ដើម្បីក្លាយជាម្ចាស់ពានអឺរ៉ុបជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ក្លិបមេឃខៀវ មិនដែលស្គាល់រសជាតិពាននេះឡើយ ចាប់តាំងពីបង្កើតក្លិបនៅឆ្នាំ ១៨៨០ មក៕




© រក្សាសិទ្ធិដោយ thmeythmey.com