COVID-19
ជាតិ
សង្គមជាតិ
តាកែវ សៀមរាប និងកំពង់ចាមបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៦៣ករណី
30, May 2021 , 11:58 am        
រូបភាព
រូបភាពពីរដ្ឋបាលខេត្តសៀមរាប
រូបភាពពីរដ្ឋបាលខេត្តសៀមរាប
ដោយ:
 
ភ្នំពេញ៖ រដ្ឋបាលខេត្តតាកែវ,ខេត្តសៀមរាប និងកំពង់ចាម នាថ្ងៃទី៣០ ខែឧសភា បានបន្តឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីសរុបចំនួន៦៣ករណីទៀត។​ ក្នុងនោះខេត្តតាកែវ​មាន៣៣ករណី​ ខេត្តសៀមរាបមាន៨ករណី និងកំពង់ចាម២២ករណី។​ ជាមួយគ្នានេះខេត្តសៀមរាបក៏មានអ្នកជាសះស្បើយ២ករណី ហើយខេត្តកំពង់ចាម៦៤ករណី។​



រដ្ឋបាលខេត្តតាកែវបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩ទាំង៣៣ករណីនេះ គឺ១៤នាក់នៅស្រុកត្រំាកក់,​៨នាក់នៅស្រុកព្រៃកប្បាស,៤នាក់នៅក្រុងដូនកែវ,៤នាក់នៅស្រុកសំរោង និង២នាក់នៅស្រុកបាទី និងស្រុកទ្រាំង។

ក្នុងចំណោមអ្នកជំងឺទាំងនោះ គឺភាគច្រើនជាកម្មកររោងចក្រ, អភិបាលរងខេត្តតាកែវ,មន្ត្រីសាលាខេត្តតាកែវ,អាជីវករ,នគរបាលជាតិ,កសិករ,មេធាវី និងអ្នកមកពីរាជធានីភ្នំពេញ។​

ចំពោះអ្នកជំងឺទាំង៨នាក់ដែលរកឃើញនៅខេត្តសៀមរាប គឺ៦នាក់មកពីប្រទេសថៃ,១នាក់ជាអ្នកបើកបររថយន្តឈ្នួលពីភ្នំពេញ​ទៅប៉ោយប៉ែត និងម្នាក់ទៀតជាអ្នកធ្វើដំណើរមកពីប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​ សម្រាប់អ្នកជាសះស្បើយនៅខេត្តសៀមរាបចំនួន២នាក់ គឺត្រូវបានពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅគេហដ្ឋានវិញហើយ។

ដោយឡែកខេត្តកំពង់ចាម​ក៏បន្តរកឃើញអ្នកវិជ្ជមាន​កូ​វីដ​-១៩ចំនួន២២នាក់ដែលឆ្លងជាសហគមន៍ និងជាសះស្បើយចំនួន៦៤នាក់។​ ក្នុងចំណោមអ្នកជំងឺទាំង២២នាក់នោះ គឺ៦នាក់នៅស្រុកជើងព្រៃ,៧នាក់នៅស្រុកបាឆាយ,២នាក់នៅស្រុកកំពង់សៀម,៣នាក់នៅស្រុកស្រីសន្ធរ,៣នាក់នៅស្រុកព្រៃឈរ និងមកពីខេត្តត្បូងឃ្មុំ១នាក់។​​ ពួកគេទាំងនោះគឺភាគច្រើនឆ្លងពីកម្មការិនីរោងចក្រដែលវិជ្ជមាន​កូ​វីដ​-១៩។​

មកដល់ពេលនេះ កម្ពុជា មាន​អ្នកជំងឺ​កូ​វីដ​-១៩ សរុប​២៩,៤០៤​នាក់ ជាសះស្បើយ​២២,១៨៨​នាក់ និង​ស្លាប់​២០៩​នាក់​៕




Tag:
 តាកែវ
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com