COVID-19
ជាតិ
កូ​វីដ​-១៩៖ វិជ្ជមាន​ថ្មី​៦៩០​នាក់​ទៀត ដែលធ្វើឱ្យអ្នកឆ្លងសរុបកើនជាង៣ម៉ឺននាក់
31, May 2021 , 11:42 am        
រូបភាព
កម្ពុជា រកឃើញ​មនុស្ស ៦៩០នាក់​ទៀត វិជ្ជមាន​កូ​វីដ​-១៩ ក្នុងនោះ៥៥ នាក់​ជា​ករណី​នាំចូល​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃទី​ចន្ទ ទី​៣១ ឧសភា​នេះ​ ដែលបានឱ្យដឹងទៀតថា អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន ៤៤៨​នាក់ ​ក៏បាន​ជាសះស្បើយ​ផងដែរ ខណៈ​អ្នក​ស្លាប់មាន​៥នាក់​ទៀត​។

 
​គិត​មកដល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​សរុប ៣០ ០៩៤​នាក់ ក្នុងនោះករណីនាំចូលសរុបមាន ៩០០នាក់។ ​អ្នកជា​សះស្បើយ ​២២ ៦៣៦​នាក់ ខណៈ​អ្នកស្លាប់ កើនដល់ ​២១៤​នាក់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com