ជាតិ
សង្គមជាតិ
លោក ហ៊ុន ម៉ានី អបអរទិវាកុមារអន្តរជាតិជាមួយផ្ទះបាយកុមារ
01, Jun 2021 , 10:09 am        
រូបភាព
ដោយ: ថ្មីៗ
លោក ហ៊ុន ម៉ានី និងភរិយាបានរៀបចំអាហារ និងអំណោយ ផ្ញើទៅកុមារនៃអង្គការផ្ទះបាយកុមារ ដើម្បីអបអរទិវាកុមារអន្តរជាតិ ១មិថុនានេះ។ អាហារ និងអំណោយទាំងនោះ ត្រូវបានផ្ញើទៅដល់ផ្ទះកុមារទាំងនោះតែម្តង។

 
លោក ហ៊ុន ម៉ានី និងភរិយា តែងមានកម្មវិធីជួបជុំ ជាមួយកុមារនៃផ្ទះបាយកុមារ រហូតដល់កុមារទាំងនោះ ហៅចាត់ទុកអ្នកទាំងពីរថា ប៉ានិងម៉ាក់។ ផ្ទះបាយកុមារ ជាអង្គការដែលផ្តល់អាហារ ដល់កុមារក្រីក្រជាច្រើនរយនាក់ ជារៀងរាល់ថ្ងៃ តាំងពីច្រើនឆ្នាំមកហើយ។ 
«ឆ្នាំនេះ បើទោះយើងមិនអាចជួបជុំគ្នាជាទ្រង់ទ្រាយធំបាននៅឡើយក៏ពិតមែន តែក្តីស្រលាញ់ និងនឹករឭក របស់ប៉ា និងម៉ាក់ ចំពោះកូនៗទាំងអស់ នៅតែមានជានិច្ច ហើយពួកយើងពិតជាចង់ជួបកូនៗណាស់»។
 
ក្នុងទិវាសិទ្ធិកុមារអន្តរជាតិឆ្នាំនេះ លោក ហ៊ុន ម៉ានី ដែលជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកទឹកចិត្តឱ្យកុមារនៃអង្គការ ខិតខំរៀនសូត្រ ដើម្បីត្រៀមខ្លួនជាសរសរទ្រូងរបស់ប្រទេសជាតិ៕




 
 
 

Tag:
 ហ៊ុន ម៉ានី
 កុមារ
 ផ្ទះបាយកុមារ
© រក្សាសិទ្ធិដោយ thmeythmey.com