COVID-19
ជាតិ
កូ​វីដ​-១៩៖ ៦១៦នាក់​ទៀត​វិជ្ជមាន៧៥៣នាក់​សះស្បើយ ខណៈ​អ្នក​ស្លាប់មាន​៦នាក់​ទៀត​
01, Jun 2021 , 11:32 am        
រូបភាព
គ្រូពេទ្យយកសំណាកអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមាន កូវីដ-១៩ និងអ្នកមានរោគសញ្ញាសង្ស័យ កាលពីថ្ងៃទី២៨ឧសភា នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រូបភាព៖ហ្វេសប៊ុក លោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ

កម្ពុជា​រកឃើញ​មនុស្ស ៦១៦​នាក់​ទៀត វិជ្ជមាន​កូ​វីដ​-១៩ ខណៈ ៧៥៣នាក់​បានជា​សះស្បើយ​។ នេះបើតាម​របាយការណ៍រ​បស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១ មិថុនា ដែល​បាន​ឱ្យដឹងទៀតថា ក្នុងចំណោម​អ្នក​នាំចូល​ទាំង៦១៦នាក់​នោះ​មាន​៣១​នាក់​ជា​ករណី​នាំចូល​ ខណៈ​អ្នក​ស្លាប់មាន​៦នាក់​ទៀត​។​

​គិត​មកដល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​សរុប ៣០៧១០​នាក់ ក្នុងនោះ​ករណី​នាំចូល​សរុប​មាន ៩៣១នាក់​។ អ្នកជា​សះស្បើយ ២៣៣៨៩​នាក់ ខណៈ​អ្នកស្លាប់ កើន​ដល់ ២២០នាក់​៕
 
© រក្សាសិទ្ធិដោយ thmeythmey.com