ជាតិ
ពីនេះ ពីនោះ
«កួកជេដី», ពាក្យ«កួកជេ»ជាពាក្យកម្ចីពីភាសាបារាំង
03, Jul 2023 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
គេឧស្សាហ៍និយាយថា«អ្នកកួកជេដី»សម្រាប់សំដៅលើអ្នកដែលដើរតួជាភ្នាក់ងារកណ្តាលនៅក្នុងកិច្ចការជំនួញ ឬប្រតិបត្តិការដទៃទៀត។ ពាក្យ«កួកជេ»ជាពាក្យកម្ចីពីភាសាបារំាង Courtier។

 
មានពាក្យកម្ចីពីភាសាបារំាងជាច្រើនទៀត ដែលពលរដ្ឋខ្មែរនិយមប្រើសព្វថ្ងៃនេះ។ ពាក្យទាំងនោះមានដូចជា កុំម៉ងដូ,កុំមីស្យុង,ក្លាស្សេ,គួរីយេ,គីឡូម៉ែត្រ,ដុកទ័រ,ឆែកឆេរ,តង់ស្យុង,ត្រាក់ទ័រ,តេស្ត,ទុយោ,បង់កេ។ល។ 
 
ក្នុងចំណោមពាក្យទាំងអស់នេះ គឺមានពាក្យខ្លះមាននៅក្នុងវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត។ ពាក្យខ្លះទៀតមិនទាន់មានអ្នកជំនាញណាមកកំណត់ថាត្រូវសរសេរបែបណាជាផ្លូវការនៅឡើយទេ៕ 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com