COVID-19
ជាតិ
កម្ពុជា រកឃើញ​៥៣៨​នាក់​ទៀត​វិជ្ជមាន​កូ​វីដ​-១៩ សះស្បើយ​៥៣៤នាក់ ខណៈ​១០នាក់​ទៀត​ស្លាប់​
05, Jun 2021 , 11:18 am        
រូបភាព
ទីបូជាសពអ្នកស្លាប់ដោយសារកូវីដ-១៩ នៅខេត្តព្រៃវែង។ រូបភាព៖ ហ្វេសប៊ុករដ្ឋបាលខេត្តព្រៃវែង
ទីបូជាសពអ្នកស្លាប់ដោយសារកូវីដ-១៩ នៅខេត្តព្រៃវែង។ រូបភាព៖ ហ្វេសប៊ុករដ្ឋបាលខេត្តព្រៃវែង
កម្ពុជា​រកឃើញ​មនុស្ស ៥៣៨​នាក់​ទៀត វិជ្ជមាន​កូ​វីដ​-១៩ ខណៈ ៥៣៤នាក់​បានជា​សះស្បើយ​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃសៅរ៍ ទី​៥ ខែមិថុនានេះ ដែល​បាន​ឱ្យដឹងទៀតថា ក្នុងចំណោម​អ្នក​នាំចូល​ទាំង ៥៣៨នាក់​នោះ មាន​២៩នាក់​ជា​ករណី​នាំចូល ខណៈ​អ្នក​ស្លាប់មាន ១០​នាក់​ទៀត​។​



ការរកឃើញករណីនាំចូលជាបន្តបន្ទាប់ ក៏បង្កើនជាក្តីបារម្ភសម្រាប់អ្នកជំនាញផងដែរ ដ្បិតថាអ្នកជំងឺ ក៏អាចមានមេរោគបំលែងថ្មីដែលកម្រិតឆ្លងរឹតតែកាចសាហាវ។ ជាក់ស្តែង កាលពីយប់ថ្ងៃទី៤ មិថុនា ​ក្រសួងសុខាភិបាល​​បានប្រកាស​ពី​ការរកឃើញ​ប្រភេទ​វីរុស​បំប្លែង​ថ្មី B.1.617 លើ​អ្នកជំងឺ​៣​រូប ​ដែលជា​ពលករ​ទើប​ត្រឡប់​ពី​ថៃ តាម​ច្រក​អូរ​ស្មាច់​។ អ្នកជំងឺ​នោះមាន ១នាក់ កំពុងសម្រាកព្យាបាលនៅ​ពេទ្យ​ឧ​ត្ត​រ​មានជ័យ, ១នាក់សម្រាកព្យាបាល នៅ​ពេទ្យ​ឯក​ភ្នំ និង​១នាក់នៅ​ពេទ្យ​មោងឫស្សី ខេត្តបាត់ដំបង​។​

អត្ថបទទាក់ទង
 

​គិត​មកដល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​សរុប ៣៣៦១៣នាក់ ក្នុងនោះ​ករណី​នាំចូល​សរុប​មាន ១០៥៣នាក់​។ អ្នកជា​សះស្បើយ ២៦០៧៨នាក់ ខណៈ​អ្នកស្លាប់ កើន​ដល់ ២៥២​នាក់​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com