ជាតិ
វីរបុរសកណ្តុរ Magawa ចូលនិវត្តន៍ក្រោយបេសកកម្ម​ហិតមីន​៥ឆ្នាំនៅកម្ពុជា
05, Jun 2021 , 3:19 pm        
រូបភាព
ដោយ: ធីតា
ម៉ាហ្គាវ៉ា (Magawa) កណ្តុរយក្សអាហ្វ្រិក ដែលទទួលបានមេដាយ​មាសក្នុងនាមជា HeroRATs ​សម្រាប់បេសកកម្ម​ហិតមីននៅកម្ពុជា បាន​ចូលនិវត្តន៍ហើយ។ នេះបើតាម​ការផ្សាយ​របស់ BBC។

 
នារយៈពេល​៥​ឆ្នាំកន្លងមកនេះ ម៉ាហ្គាវ៉ា បាន​រួមចំណែក​រុករកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាង​៧១គ្រាប់នៅកម្ពុជា ជាពិសេស​ក្នុងខេត្ត​សៀមរាប និងព្រះវិហារ។ 
 
ចាប់កំណើតនៅតង់ហ្សានីក្នុងខែវិច្ឆិកា ឆ្នាំ២០១៤ កណ្តុរម៉ាហ្គាវ៉ា ទទួលបានការបណ្តុះបណ្តាលពីជំនាញ ហិតមីនពីសំណាក់ក្រុមអ្នកជំនាញនៃអង្គការបែលហ្ស៊ិក​ APOPO។ ម៉ាហ្គាវ៉ា​ មកដល់កម្ពុជានៅ​ឆ្នាំ​២០១៦ ហើយ​បំពេញបេសកកម្ម​នៅសៀមរាប ឧត្តរមានជ័យ និងព្រះវិហារ។
 
កាលពីឆ្នាំ​២០២០ កន្លងមក កណ្តុរហិតមីន​ក្រោម​ការគ្រប់គ្រង​របស់អង្គការស៊ីម៉ាក់ និងអង្គការ APOPO បែលហ្ស៊ិកមួយនេះ ទទួលបានមេដាយមាស​ការងារពីអង្គការសប្បុរសធម៌សត្វព្រៃ (PDSA) នៃចក្រភពអង់គ្លេស៕
 

Tag:
 កណ្តុរ
  Magawa
  មីន
© រក្សាសិទ្ធិដោយ thmeythmey.com