ជាតិ
សង្គមជាតិ
អាជ្ញាធរ អះអាងថា រូបសំណាកអ្នកប្រាជ្ញក្រមង៉ុយ លើសួនចតុមុខ មិនបាត់ទៅណាឡើយ
08, Jun 2021 , 6:19 pm        
រូបភាព
រូបសំណាកអ្នកភិរម្យភាសាអ៊ូ លើសួនចតុមុខ កាលពីមិនទាន់ត្រូវបានរុះរើ
រូបសំណាកអ្នកភិរម្យភាសាអ៊ូ លើសួនចតុមុខ កាលពីមិនទាន់ត្រូវបានរុះរើ
ដោយ:
រូបសំណាកអ្នកភិរម្យភាសាអ៊ូ ហៅ ង៉ុយ ឬក្រមង៉ុយ ដែលស្ថិតនៅលើសួនច្បារក្នុងសង្កាត់ចតុមុខ (មុខសណ្ឋាគារកាំបូឌីយ៉ា) ខណ្ឌដូនពេញ រាជធានីភ្នំពេញ មិនត្រូវបានដកចេញជារៀងរហូតនោះទេ។ នេះជាការអះអាងរបស់ លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌដូនពេញ ឆ្លើយតបនឹងការងឿងឆ្លល់របស់មហាជន ក្រោយបាត់រូបសំណាកអ្នកប្រាជ្ញ ក្រុមង៉ុយ ពីសួនចតុមុខ ដោយគ្មានមូលហេតុ។



លោក ម៉ុក ច័ន្ទករុណា បានសរសេរសារនៅលើទំព័រហ្វសប៊ុករបស់ខ្លួននៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ថា សួនច្បារក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញនេះ កំពុងតែត្រូវបានអ្នកជំនាញជួសជុល ដោយមិនបានរុះរើ និងដករូបសំណាកក្រមង៉ុយ ចេញដូចការផ្សព្វផ្សាយឡើយ។ លោក បញ្ជាក់ថា៖«សូមជម្រាបជូនសាធារណជនមេត្តាជ្រាប សួនច្បារទាំងមូលកំពុងធ្វើការជួសជុល មិនមែនរើរូបសំណាកលោកតាក្រមង៉ុយប្តូរទៅណានោះទេ»។

ជុំវិញរឿងនេះ សារព័ត៌មានថ្មីៗ មិនអាចសុំការបញ្ជាក់ពីលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភំ្នពេញបានឡើយ ដោយសារលោក មិនបានទទួលការហៅចូល៕

Tag:
 ក្រមង៉ុយ
© រក្សាសិទ្ធិដោយ thmeythmey.com