ជាតិ
សង្គមជាតិ
អភិបាលខណ្ឌដូនពេញ ទុកពេល៣ថ្ងៃឱ្យឈ្មួញលក់រថយន្ត យករថយន្តចេញពីចិញ្ចើមផ្លូវ
09, Jun 2021 , 2:19 pm        
រូបភាព
លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ រូបភាពពីរដ្ឋបាលខណ្ឌដូនពេញ
លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ រូបភាពពីរដ្ឋបាលខណ្ឌដូនពេញ
ដោយ:
ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ មិនអនុញ្ញាតឲ្យឈ្មួញ យកចិញ្ចើមផ្លូវសម្រាប់ដាក់តាំងលក់ រថយន្តនៅតាមចិញ្ចើមផ្លូវឡើយ។ អភិបាលខណ្ឌដូនពេញ ទុកពេល៣ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី១២ ខែមិថុនា ឲ្យម្ចាស់រថយន្ត យករថយន្តចេញ ពីចិញ្ចើមផ្លូវ។ បើពុំនោះទេ អាជ្ញាធរ នឹងចុះអនុវត្តវិធានការរដ្ឋបាល ហើយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិឡើយ។

 
អភិបាលខណ្ឌដូនពេញ បានសង្កេតឃើញថា ក្រោយបញ្ចប់បិទខ្ចប់រាជធានីភ្នំពេញ មានអ្នកលក់រថយន្តមួយចំនួនបានតំាងលក់រថយន្តរបស់ខ្លួននៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ដែលនាំឲ្យបាត់បង់សោភ័ណភាព សណ្តាប់ធ្នាប់ទីក្រុង និងនាំឲ្យកកស្ទះចរាចរណ៍។
 
ដើម្បីរក្សាសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ អភិបាលខណ្ឌដូនពេញ ស្នើឲ្យម្ចាស់រថយន្ត បញ្ឈប់ការតាំងលក់រថយន្តរបស់ខ្លួន និងចតរថយន្តនៅតាមចិញ្ចើមផ្លូវសាធារណៈ។ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌដូនពេញ ម្ចាស់រថយន្តទាំងនោះ មានរយៈពេលត្រឹមថ្ងៃទី១២ មិថុនា ដើម្បីយករថយន្តទាំងអស់នោះចេញពីចិញ្ចើមផ្លូវសាធារណៈ ។ ក្នុងករណីម្ចាស់រថយន្ត ឬអ្នកលក់រថយន្តមិនគោរពតាមសេចក្តីជូនដំណឹង និងការណែនាំរបស់អភិបាលខណ្ឌទេ រដ្ឋបាលខណ្ឌដូនពេញនឹងចុះអនុវត្តវិធានការរដ្ឋបាល ហើយមិនទទួលខុសត្រូវរាល់ការខូចខាតបាត់បង់ទ្រព្យសម្បត្តិឡើយ៕  
 
 

Tag:
 រថយន្ត
 ចិញ្ចើមផ្លូវ
© រក្សាសិទ្ធិដោយ thmeythmey.com