ផ្ទេរភ្លាម ទទួលភ្លែត រវាងដាប់ប៊ែលយូប៊ី ហ្វាយនែន និងសមាជិកសេវាផ្ទេរមូលនិធិភ្លាមៗ
អត្ថបទពាណិជ្ជកម្ម
ផ្ទេរភ្លាម ទទួលភ្លែត រវាងដាប់ប៊ែលយូប៊ី ហ្វាយនែន និងសមាជិកសេវាផ្ទេរមូលនិធិភ្លាមៗ
09, Jun 2021 , 3:24 pm        
រូបភាព
ដោយ: ថ្មីៗ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន បានក្លាយជាសមាជិករបស់សេវាផ្ទេរមូលនិធិភ្លាមៗដែលជាសេវានៃប្រព័ន្ធរីធែលផេគ្រប់គ្រងដោយធនាគារជាតិ នៃកម្ពុជា ដែលអនុញ្ញាតឲ្យអតិថិជនអាចផ្ទេរប្រាក់ដោយរហ័ស និងងាយស្រួលទៅកាន់គ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុកដែលជាសមាជិកសេវាផ្ទេរមូលនិធិភ្លាមៗ ។
 អតិថិជន ដាប់ប៊ែលយូប៊ី ហ្វាយនែនទាំងអស់អាចប្រើប្រាស់សេវាផ្ទេរមូលនិធិភ្លាមៗ  ក្នុងការផ្ទេរប្រាក់តាមគណនី  ការផ្ទេរប្រាក់តាមលេខទូរស័ព្ទ និងដកប្រាក់តាមរយៈ WB WON Mobile ឬសាខាមួយចំនួនរបស់ដាប់ប៊ែលយូប៊ី ហ្វាយនែន ។
 
អតិថិជនអាចផ្ទេរប្រាក់ពីគណនីដាប់ប៊ែលយូប៊ី ហ្វាយនែន ទៅកាន់ធនាគារដទៃទៀតនៅក្នុងស្រុក ដែលជាសមាជិកសេវាផ្ទេរមូលនិធិភ្លាមៗ ឬទៅកាន់លេខទូរស័ព្ទរបស់អ្នកទទួល ដែលអ្នកទទួលអាចដកប្រាក់បាននៅតាមបញ្ជរមួយចំនួនរបស់ដាប់ប៊ែលយូប៊ី ហ្វាយនែន។
 
អតិថិជនអាចប្រើប្រាស់សេវាផ្ទេរមូលនិធិភ្លាមៗដើម្បីផ្ទេរប្រាក់បានរហូតដល់ ៥០,០០០ដុល្លារអាមេរិក ឬ ២០០,០០០,០០០ រៀល ក្នុងមួយថ្ងៃតាមរយៈ WB WON Mobile ឬ ផ្ទេរប្រាក់បានរហូតដល់ឥតកំណត់ចំនួនក្នុងមួយថ្ងៃ តាមបញ្ជរសាខារបស់ដាប់ប៊ែលយូប៊ី ហ្វាយនែនមួយចំនួនរៀងរាល់ម៉ោងធ្វើការ ។
 
ដាប់ប៊ែលយូប៊ី ហ្វាយនែន គឺជាស្ថាប័នមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេនៅកម្ពុជា ដែលបម្រើសេវាហិរញ្ញវត្ថុ ដូចជា ប្រាក់កម្ចី ប្រាក់បញ្ញើ-សន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅស្រុក សេវាធនាគារចល័ត សេវាទូទាត់វិក្កយបត្រ និងសេវា  អេធីអឹម ដែលមានបណ្តាញសាខាចំនួន ១៣៦ គ្របដណ្តប់ ទូទាំងខេត្ត-ក្រុង និង រាជធានី នៃប្រទេសកម្ពុជា។ គិតត្រឹមខែឧសភា ឆ្នាំ២០២១ ដាប់ប៊ែលយូប៊ី ហ្វាយនែន មានទ្រព្យសកម្មសរុបចំនួន ៩០០ លានដុល្លារអាមេរិក ផលប័ត្រឥណនទានសរុបចំនួន ៧៤៤ លានដុល្លារអាមេរិក និងសមតុល្យប្រាក់បញ្ញើ-សន្សំសរុបចំនួន ១៥៣ លានដុល្លារអាមេរិក៕

(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com