កីឡាអន្តរជាតិ
អន្តរជាតិ
Cancelo ឆ្លងកូវីដ-១៩ ពីរថ្ងៃ មុនព័រទុយហ្កាល់ជួបហុងគ្រីនៅ Euro 2020
14, Jun 2021 , 12:59 pm        
រូបភាព
Joao Cancelo ខ្សែការពារជម្រើសជាតិព័រទុយហ្កាល់ តេស្តចេញលទ្ធផលវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៣ ខែមិថុនា ពោលគឺ២ថ្ងៃប៉ុណ្ណោះ មុនពេលម្ចាស់ការពារតំណែងជើងឯកព័រទុយហ្កាល់ត្រូវតទល់ជាមួយហុងគ្រីនៅជំនួបបើកឆាកពូល F នៃពានរង្វាន់ Euro 2020។


 
លោក Fernando Santos គ្រូបង្វឹកក្រុមព័រទុយហ្កាល់ បានសម្រេចកោះហៅ Diogo Dalot ខ្សែការពារ Manchester United ដែល AC Milna ខ្ចីជើង ដើម្បីជំនួស Cancelo វិញ។
បច្ចុប្បន្ន ខ្សែការពារ Manchester City វ័យ២៧ឆ្នាំរូបនេះ ត្រូវដាក់ឱ្យនៅដាច់ដោយឡែក ខណៈសមាជិកក្រុមម្ចាស់ការពារតំណែងជើងឯកដទៃទៀតតេស្តចេញលទ្ធផលអវិជ្ជមាន។
 
អវត្តមានរបស់កីឡាករឆ្នើម Cancelo នឹងប៉ះពាល់ដល់ក្រុមលោក Santos។ ព័រទុយហ្កាល់ ស្ថិតនៅពូល F ដោយប៉ះសុទ្ធតែក្រុមខ្លាំងដូចជាបារាំង អាល្លឺម៉ង់ និងហុងគ្រី។ ជំនួបដំបូងក្រុមដែលមាន Cristiano Ronaldo ជាប្រធានក្រុមនឹងត្រូវជួបហុងគ្រីនៅថ្ងៃទី១៥ ខែមិថុនា មុនប៉ះអាល្លឺម៉ង់នៅថ្ងៃទី១៩ និងបារាំងនៅថ្ងៃទី២៣ ខែមិថុនា៕
 

Tag:
 Euro 2020
  Joao Cancelo
© រក្សាសិទ្ធិដោយ thmeythmey.com