COVID-19
ជាតិ
ពលរដ្ឋ ៣លាននាក់ហើយ បានចាក់វ៉ាក់សាំងកូវីដ-១៩
14, Jun 2021 , 10:53 pm        
រូបភាព
អ្នកបានចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា មានចំនួន ៣លាននាក់ ដែលស្មើរនឹង៣០ភាគរយនៃផែនការចាក់វ៉ាក់សាំងកូវីដ-១៩របស់រដ្ឋាភិបាល។ ក្នុងចំណោមអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ មាន ២.៥លាននាក់ បានចាក់លើកទី២។  នេះបើតាមសម្ដេច ហ៊ុន សែន នៅថ្ងៃ១៤ ខែ មិថុនា ២០២១ នេះ។


អ្នកបានចាក់វ៉ាក់សាំងទី៣លាន គឺអ្នកស្រី ស៊ុ សំអឿន អាយុ៤៨ឆ្នាំ ជាស្ត្រីមេម៉ាយរស់នៅមន្ទីរពេទ្យជ័យជំនះខេត្តកណ្តាល។ អ្នកបានចាក់វ៉ាក់សាំងទី១លាននាក់  ទី២លាននាក់ និងទី៣លាននាក់ បានថវិកាឧបត្ថម្ភចំនួន១០លានរៀលពីក្រសួងសុខាភិបាល។
 
សូមជម្រាបថា អ្នកវិជ្ជមានកូវីដ-១៩ ទូទាំងប្រទេសសរុប៥៤២នាក់នៅថ្ងៃទី១៣មិថុនា ខណៈអ្នកជំងឺ ១១០៩នាក់ បានជាសះស្បើយ ហើយអ្នកស្លាប់ មាន ១៣នាក់បន្ថែម។ បច្ចុប្បន្ន កម្ពុជាមានអ្នកកើតកូវីដ-១៩សរុប ៣៨ ៩៦៩នាក់ សះស្បើយ ៣២ ៩៦៧នាក់ និងស្លាប់ ៣៤៨ នាក់៕ 
 
 

Tag:
 សង្គម
 កូវីដ-១៩
  វ៉ាក់សាំង
  អ្នកបានចាក់វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com