ជាតិ
សង្គមជាតិ
សិល្បះ
ទេវនាដនិម្មិត ឯម ធាយ ទទួលមរណភាពក្នុងអាយុ៨៨ឆ្នាំ
× ទេវនាដនិម្មិត ឯម ធាយ បានទទួលមរណភាពក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ កាលពីយប់ម៉ោង ជាង១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែមិថុនា។ លោក ព្រឿង ឈៀង ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអតីតនាដករបាំព្រះរាជទ្រព្យ បានអះអាងយ៉ាងដូច្នេះ ប្រាប់សារព័ត៌មានថ្មីៗ ក្រោយទទួលបានព័ត៌មានផ្លូវការពីគ្រួសារព្រឹទ្ធាចារ្យ ឯម ធាយ។
ព្រឹទ្ធាចារ្យ ជានាដការបាំព្រះរាជទ្រព្យឬរបាំក្បាច់ខ្មែរបុរាណ ដោយបានខិតខំប្រឹងប្រែងចែករំលែកចំណេះដឹង ក៏ដូចជាខំបង្រៀនរបាំបុរាណដល់ក្មេងជំនាន់ក្រោយ។ ព្រឹទ្ធាចារ្យ ឯម ធាយ អាចរាំរបាំតួនាង តួនាយរោង ក្បាច់ប្លែង តួស្វា តួយក្ខ ច្រៀង និងដឹកនាំបង្ហាត់ក្នុងរឿង។
ព្រឹទ្ធាចារ្យ ឯម ធាយ បានបង្រៀនសិស្សរបាំបុរាណក្នុងព្រះបរមរាជវាំង តាំងពីអាយុ១៩ឆ្នាំ និងបង្ហាត់ក្នុងនាយកដ្ឋានសិល្បៈ រហូតដល់ចូលនិវត្តន៍។ ព្រឹទ្ធាចារ្យ ឯម ធាយ គឺជាសិស្សរបាំព្រះរាជទ្រព្យ របស់ព្រះមហាក្សត្រយានី ស៊ីសុវត្ថិកុសុមៈនារីរត្ន សេរីវឌ្ឍនា៕
© រក្សាសិទ្ធិដោយ thmeythmey.com