កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖ អេស្ប៉ាញបើកឆាកត្រឹមស្មើជាមួយស៊ុយអែត ក្រោយស្លូវ៉ាគីស៊ីប៉ូឡូញ
15, Jun 2021 , 7:59 am        
រូបភាព
ជំនួបរវាងអេស្ប៉ាញ និងស៊ុយអែត។ រូបថត UEFA
ជំនួបរវាងអេស្ប៉ាញ និងស៊ុយអែត។ រូបថត UEFA
ដោយ: ថ្មីៗ
ការប្រកួតបើកឆាកនៅក្នុងពូល E នៃពានរង្វាន់ Euro 2020 ស្លូវ៉ាគី បានឈរលើកំពូលតារាងបណ្តោះអាសន្ន ក្រោយយកឈ្នះប៉ូឡូញ ២-១ មុនពេលម្ចាស់ជើងឯក៣ជំនាន់អេស្ប៉ាញ និងស៊ុយអែត បញ្ចប់ក្នុងលទ្ធផលដែលគ្មានការស៊ុតបាល់បញ្ចូលទី។

 
នាជំនួបនៅកីឡដ្ឋាន Saint Petersburg របស់រុស្ស៊ី ស៊ុយអែតបាននាំមុខ១គ្រាប់នៅនាទី១៨ ដែលជាគ្រាប់បាល់ចូលទីខ្លួនឯងរបស់អ្នកចាំទីប៉ូឡូញ Wojciech Szczesny ហើយនៅដើមតង់ទីពីរ ខ្សែបម្រើ Karol Linetty រកបានគ្រាប់បាល់តាមស្មើវិញ។ 
 
គ្រាប់បាល់ជ័យជម្នះរបស់ស្លូវ៉ាគី សម្រេចបាននៅនាទី៦៩ ដោយខ្សែការពារ Milan Skriniar នារយៈ៧នាទី ក្រោយខ្សែបម្រើប៉ូឡូញ Grzegorz Krychowiak ទទួលបានកាតលឿងជាលើកទី២។
 
ស្លូវ៉ាគី ឡើងឈរលេខ១ពូល E ជាបណ្តោះអាសន្ន ដោយសារតែជំនួបបន្ទាប់រវាងអេស្ប៉ាញ និងស៊ុយអែត នៅកីឡដ្ឋាន Estadio de La Cartuja បញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០-០។
 
រីឯការប្រកួតកាលពីក្បាលព្រលប់នៅក្នុងពូល D សាធារណរដ្ឋឆែកឡើងឈរលេខ១បណ្តោះអាសន្ន ក្រោយយកឈ្នះម្ចាស់ផ្ទះស្កុតឡេន ២-០ ហើយអង់គ្លេសដែលឈ្នះក្រូអាស៊ី ១-០ ស្ថិតនៅលេខ២៕ 
 

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com