កីឡាអន្តរជាតិ
អន្តរជាតិ
Copa America៖ អាហ្សង់ទីនស្មើស៊ីលី ឯប៉ារ៉ាហ្គាយបាន៣ពិន្ទុនៅជំនួបដំបូង
15, Jun 2021 , 10:59 am        
រូបភាព
អាហ្សង់ទីន ស្មើជាមួយស៊ីលីដោយលទ្ធផល ១-១ ក្នុងការប្រកួតបើកឆាកពូល A ពានរង្វាន់ Copa America នៅថ្ងៃទី១៥ ខែមិថុនា។ ប៉ារ៉ាហ្គាយឡើងឈរកំពូលតារាងបណ្តោះអាសន្នក្រោយឈ្នះបូលីវី ៣-១។


 
នាកីឡដ្ឋាន Estadio Olimpico Nilton Santos ក្នុងក្រុងរីយ៉ូប្រទេសប្រេស៊ីល Lionel Messi ទាត់បាល់ពិន័យ free-kick បញ្ចូលទីដ៏ល្អដើម្បីជួយអាហ្សង់ទីននាំមុខមុននៅនាទី៣៣ មុនពេលខ្សែប្រយុទ្ធ Eduardo Vargas រកគ្រាប់តាមស្មើឱ្យស៊ីលីវិញនៅនាទី៥៧។
 
តាមរយៈលទ្ធផលស្មើគ្នា ១-១ នេះ ក្រុមទាំង២ទទួលបានម្នាក់១ពិន្ទុពីការប្រកួតបើឆាកពានរង្វាន់តំបន់អាមេរិកឡាទីន។ អាហ្សង់ទីនស្ថិតនៅចំណាត់ថ្នាក់ទី២បណ្តោះអាន្ន ឯស៊ីលឈរលេខ៣។
ដោយឡែកប៉ារ៉ាហ្គាយបានវាយបកយកឈ្នះបូលីវី ៣-១ ដែលធ្វើបានដោយកីឡាករ Alejandro Romero  និង Angel Romero ពីរគ្រាប់ម្នាក់ឯង បន្ទាប់ពី Erwin Saavedra ស៊ុតនាំមុខបូលីវីតាំងពីនាទីទី១០។ ប៉ារ៉ាហ្គាយ ឈរកំពូលតារាងពូល A ដោយរកបាន៣ពិន្ទុ ខណៈបូលីវីនៅបាតតារាង។ អ៊ុយរ៉ូហ្គាយដែលមិនទាន់ប្រកួតនៅលេខរៀងទី៤។
 
ជំនួបបន្ទាប់ អាហ្សង់ទីនប៉ះអ៊ុយរ៉ូហ្គាយ ឯបូលីវី ជួប ស៊ីលី នៅព្រឹកថ្ងៃទី១៩ ខែមិថុនា៕
 

Tag:
 Copa America
© រក្សាសិទ្ធិដោយ thmeythmey.com