ជាតិ
សង្គមជាតិ
សម្ដេច ហ៊ុន សែន​៖ ពេញ​មួយជីវិត ទេវ​នាដ​និម្មិត ឯម ធ្ធា​យ បាន​លះបង់​ពេលវេលា​លើកស្ទួយ​វប្បធម៌​ជាតិ​
15, Jun 2021 , 12:04 pm        
រូបភាព
ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​លោកស្រី ថោង គឹម​អាន កូនស្រី​ទេវ​នាដ​និម្មិត ឯម ធ្ធា​យ ។ ទេវ​នាដ​និម្មិត ឯម ធ្ធា​យ បានទទួល​មរណភាព​ក្នុង​ជន្មាយុ​៨៨​ឆ្នាំ ដោយ​ជរាពាធ នៅ​ថ្ងៃទី​១៥ មិថុនា​នេះ​។​


 
​ប្រមុខ​រដ្ឋាភិបាល ចាត់ទុក​មរណភាព​ទេវ​នាដ​និម្មិត ឯម ធ្ធា​យ ជាការ​បាត់បង់​ព្រឹទ្ធាចារ្យ​សិល្បការិនី​ដ៏​ឆ្នើម ដែលជា​មរតក​មនុស្ស​រស់​ដ៏​មានតម្លៃ​បំផុត នៃ​របាំ​ព្រះរាជ​ទ្រព្យ​។ «​ពេញ​មួយជីវិត​របស់គាត់ ឧបាសិកា​ព្រឹទ្ធាចារ្យ ទេវ​នាដ​និម្មិត បាន​លះបង់​ពេលវេលា​ដ៏​មានតម្លៃ រួម​ចំណេ​ក​លើកស្ទួយ​និង​ថែរក្សា​វប្បធម៌​ដ៏​រុងរឿង​របស់​ជាតិ​យើង​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន​។​
 
​ព្រឹទ្ធាចារ្យ ជា​នាដកា​របាំ​ព្រះរាជ​ទ្រព្យ​ឬ​របាំ​ក្បាច់​ខ្មែរ​បុរាណ ដោយបាន​ខិតខំ​ប្រឹងប្រែង​ចែករំលែក​ចំណេះដឹង ក៏ដូចជា​ខំ​បង្រៀន​របាំ​បុរាណ​ដល់​ក្មេងជំនាន់ក្រោយ​។ ព្រឹទ្ធាចារ្យ ឯម ធា​យ អាច​រាំ​របាំ​តួ​នាង តួ​នាយ​រោង  ក្បាច់​ប្លែង តួ​ស្វា តួ​យក្ខ ច្រៀង និង​ដឹកនាំ​បង្ហាត់​ក្នុង​រឿង​។ 
 
​ព្រឹទ្ធាចារ្យ ឯម ធា​យ បាន​បង្រៀន​សិស្ស​របាំ​បុរាណ​ក្នុង​ព្រះបរមរាជវាំង តាំងពី​អាយុ​១៩​ឆ្នាំ និង​បង្ហាត់​ក្នុង​នាយកដ្ឋាន​សិល្បៈ រហូតដល់​ចូលនិវត្តន៍​។ ព្រឹទ្ធាចារ្យ ឯម ធា​យ គឺជា​សិស្ស​របាំ​ព្រះរាជ​ទ្រព្យ របស់​ព្រះមហាក្សត្រ​យា​នី ស៊ីសុវត្ថិ​កុសុមៈ​នារីរត្ន សេរី​វ​ឌ្ឍ​នា​៕
 
 

Tag:
 ​ឯម ធ្ធា​យ​
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com