COVID-19
ជាតិ
កូ​វីដ​-១៩៖ឆ្លងថ្មី៦៩៣នាក់ សរុបករណីឆ្លងជាង៤ម៉ឺននាក់,​សះស្បើយ៧៥៤​នាក់ និង​ស្លាប់៧​នាក់​
16, Jun 2021 , 11:33 am        
រូបភាព
ទីបូជាសពអ្នកស្លាប់ដោយសារកូវីដ-១៩ នៅស្វាយរៀង។ រូបភាព៖ ក្រុមការងារស្រាវជ្រាវជំងឺកូវីដ-១៩ ខេត្តស្វាយរៀង
ទីបូជាសពអ្នកស្លាប់ដោយសារកូវីដ-១៩ នៅស្វាយរៀង។ រូបភាព៖ ក្រុមការងារស្រាវជ្រាវជំងឺកូវីដ-១៩ ខេត្តស្វាយរៀង
ក្រសួងសុខាភិបាល​បានប្រកាស​នៅ​ថ្ងៃទី​១៦​មិថុនា​នេះ​ថា មាន​មនុស្ស ៦៩៣នាក់​ទៀត ​មាន​លទ្ធផល​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ក្នុងនោះ ៣៣នាក់​ ជា​ករណី​នាំចូល​។ អ្នកជំងឺ​ចំនួន  ៧៥៤នាក់​បន្ថែម​ បានជា​សះស្បើយ រីឯ​៧នាក់​ទៀត ​បាន​ស្លាប់​។

 
​បច្ចុប្បន្ន កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ៤០១៥៧នាក់ ក្នុងនោះ  ១៤៨៦ជា​ករណី​នាំចូល​។ អ្នក​សះស្បើយ​សរុប​មាន ៣៤៣២៥នាក់ និង​ស្លាប់ ៣៦៨ ​នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com