កីឡាអន្តរជាតិ
អន្តរជាតិ
Bellingham ជាកីឡាករក្មេងជាងគេនៅ Euro 2020 ឯអ្នកចាំទី Stekelenburg ចាស់ជាងគេ
16, Jun 2021 , 9:59 pm        
រូបភាព
Jude Bellingham ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេសបានក្លាយជាកីឡាករក្មេងជាងគេបង្អស់ក្នុងព្រឹត្តិការណ៍ Euro 2020 ដោយមានអាយុត្រឹម១៧ឆ្នាំ និង៣៤៩ថ្ងៃ និងក្មេងជាងគេក្នុងប្រវត្តិសាស្ត្រពានអឺរ៉ុបនេះ។ Maarten Stekelenburg អ្នកចាំទីហូឡង់ជាកីឡាករចាស់ជាងគេបំផុតក្នុងអាយុ៣៨ឆ្នា និង២៦៤ថ្ងៃ។



Bellingham សមាជិកក្រុម Dortmund នៃលីគកំពូលអាល្លឺម៉ង់ ក៏បានបង្ហាញខ្លួនក្នុងការប្រកួតដំបូងក្នុងពូល D ឱ្យអង់គ្លេសយកឈ្នះក្រូអាស៊ីក្នុងជ័យជម្នះ ១-០ ផងដែរ ទោះរូបគេជាកីឡាករបម្រុងនិងត្រូវប្តូរចូលនៅនាទី៨២។
 
នេះជានួបពិសេសេរបស់គេ ដើម្បីក្លាយជាកីឡាករវ័យក្មេងជាងគេនៅ Euro 2020 និងក្មេងជាងគេគិតចាប់ពីបង្កើតពានរង្វាន់ទ្ចីបអឺរ៉ុបនេះឡើង។ គិតមកដល់ពេល Bellingham មានអាយុត្រឹម១៧ឆ្នាំ និង៣៤៩ថ្ងៃ តិចជាងកីឡាករវ័យក្មេងរបស់អេស្ប៉ាញ Pedri ដែលមានអាយុ១៨ឆ្នាំ និង២០១ថ្ងៃ។ ខ្សែបម្រើ Barcelona រូបនេះបង្ហាញទេពកោសល្យដ៏អស្ចារ្យក្នុងជំនួបដែលអេស្ប៉ាញស្មើស៊ុយអែតនៅការប្រកួតបើកឆាកពូល E។
 
ដោយឡែកកីឡាករមានវ័យចំណាស់ជាងគេក្នុងព្រឹត្តិការណ៍អឺរ៉ុប ឆ្នាំ២០២០ ដែលត្រូវពន្យារទៅធ្វើនៅឆ្នាំ២០២១នេះ គឺអ្នកចាំទី Maarten Stekelenburg របស់ក្រុមជម្រើសជាតិហូឡង់។ Stekelenburg ដែលបច្ចុប្បន្នប្រកបអាជីពឱ្យក្លិបក្នុងស្រុក Ajax មានអាយុ៣៨ឆ្នាំ និង២៦៤ថ្ងៃ ពោលគឺមានអាយុច្រើនជាង Bellingham ជាង១០ឆ្នាំឯណោះ។ 
 
Stekelenburg ដែលជាប់ជម្រើសជាតិហូឡង់តាំងពីឆ្នាំ២០០៤ និងបង្ហាញខ្លួនជាង៦០ប្រកួត បានជួយក្រុមរហស្សនាមទឹកក្រូទទួលបាន៣ពិន្ទុ ក្រោយឈ្នះអ៊ុយក្រែន ៣-២ នៅជំនួបដំបូងពូល C៕
 

Tag:
 Euro 2020
  Jude Bellingham
© រក្សាសិទ្ធិដោយ thmeythmey.com