អន្តរជាតិ
មេបញ្ជាការ​​អាមេរិក​ថា​ចំណាប់​អារម្មណ៍​​​អ៊ីរ៉ង់​ទិញ​​​​ផ្កាយ​រណប​រុស្ស៊ី​មិន​នាំ​ឲ្យ​ព្រួយ​បារម្ភ​ដល់​​សន្តិសុខ​អាមេរិក​នៅ​មជ្ឈិមបូព៌ា​ទេ​
16, Jun 2021 , 11:29 pm        
រូបភាព
រូប​ឯកសារ៖ លោក​ឧត្តម​សេនីយ៍​ Frank McKenzie​ អគ្គ​បញ្ជាការ​នៃ​បញ្ជា​ការដ្ឋាន​កណ្តាល​នៃ​កង​ទ័ព​អាមេរិក​ (U.S. Central Command)​ ថ្លែង​​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​​រាជធានី​រីយ៉ាដ​ នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​​២០២១។
រូប​ឯកសារ៖ លោក​ឧត្តម​សេនីយ៍​ Frank McKenzie​ អគ្គ​បញ្ជាការ​នៃ​បញ្ជា​ការដ្ឋាន​កណ្តាល​នៃ​កង​ទ័ព​អាមេរិក​ (U.S. Central Command)​ ថ្លែង​​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​​រាជធានី​រីយ៉ាដ​ នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​​២០២១។
ដោយ: VOA
រដ្ឋធានីគែរ ប្រទេស​អេហ្ស៊ីប​ — មេ​បញ្ជាការ​ដែល​ត្រួតត្រា​ប្រតិបត្តិការ​យោធា​អាមេរិក​នៅ​តំបន់​មជ្ឈិមបូព៌ា​បាន​ឲ្យ​ដឹង​ថា​សេចក្តី​រាយការណ៍​ដែល​ថា​ប្រទេស​អ៊ីរ៉ង់​ចង់​ទិញ​ប្រព័ន្ធ​ផ្កាយ​រណប​ជឿន​លឿន​របស់​រុស្ស៊ី​នោះ​មិន​មែន​ជា​បញ្ហា​គួរ​ឲ្យ​ព្រួយ​បារម្ភ​ដល់​សន្តិសុខ​សហ​រដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​នោះ​ទេ។​

 
នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​ VOA ​លោក​ឧត្តម​សេនីយ៍​ Frank McKenzie​ អគ្គ​បញ្ជាការ​នៃ​បញ្ជា​ការដ្ឋាន​កណ្តាល​នៃ​កង​ទ័ព​អាមេរិក​បាន​និយាយ​ថា ​ប្រព័ន្ធ​ផ្កាយ​រណប​ Kanopus-V​ របស់​រុស្ស៊ី​មិន​មាន​ប្រសិទ្ធភាព​កំណត់គោលដៅ​ឡើយ។
 
លោក​បាន​និយាយ​ថា៖ ​«អ្នក​មិន​អាចប្រើ​វា​បាន​ច្រើន​ទេ។​វា​ប្រហែល​ជា​អាច​អនុញ្ញាត​ឲ្យ​ពួក​គេ​មើល​ឃើញ​វត្ថុ​ដែល​មាន​ទំហំ​ប៉ុន​រថយន្ត​ក្រុង​ដែល​មិន​មែន​ជា​រឿង​យើង​គួរ​បារម្ភ​ឡើយ»។
 
​កាល​ពី​ដើម​ខែ​នេះ​មន្រ្តី​សហរដ្ឋអាមេរិក​និង​មន្រ្តី​មជ្ឈិមបូព៌ា​បាន​ប្រាប់​កាសែត​ The Washington Post ​ថា​មន្រ្តី​យោធា​អ៊ីរ៉ង់​បាន​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​ទិញ​ផ្កាយ​រណប​នេះ​និង​បាន​ធ្វើ​ដំណើរ​ជាច្រើន​ដង​ទៅ​កាន់​ប្រទេស​រុស្ស៊ី​ចាប់​តាំង​ពីឆ្នាំ​២០១៨​ដើម្បី​ធ្វើ​កិច្ច​ព្រម​ព្រៀង​ទិញ​ប្រព័ន្ធ​នេះ។​ខណៈ​ពេល​ដែល​ប្រព័ន្ធ​Kanopus-V​ត្រូវ​បាន​ដាក់​លក់​សម្រាប់​ការ​ប្រើប្រាស់​ជា​ស៊ីវិល​នោះ មន្ត្រី យោធា​អ៊ីរ៉ង់​ជាប់​ទាក់ទង​ក្នុង​ការ​ទិញ​ប្រព័ន្ធ​នេះហើយ​មេ​បញ្ជាការ​កងទ័ព​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់​បាន​ទៅ​ប្រទេស​រុស្ស៊ី​ជា​ច្រើន​លើក​តាំងពី​ឆ្នាំ​២០១៨​មក។​
 
​លោក ​McKenzie ​បាន​និយាយ​ថារូបភាព​ពី​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ច្បាស់​ជាង​រូបភាព​ពី​ផ្កាយ​រណប​នេះទៅ​ទៀត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com