កីឡាអន្តរជាតិ
អន្តរជាតិ
Marcelo ក្លាយជាកីឡាករបរទេសដំបូងបង្អស់ ធ្វើជាប្រធានក្រុមក្លិប Real Madrid ក្នុងពេល១២០ឆ្នាំ
18, Jun 2021 , 8:29 am        
រូបភាព
ដោយ៖ជា យូគៀង

កីឡាករខ្សែការពារស្លាប Marcelo នឹងត្រូវទទួលដំណែងជាប្រធានក្រុមជំនួសកីឡាករខ្សែការពារ Sergio Ramos ដែរទើបបានចាកចេញពីក្លិបអធិរាជស Real Madrid នាថ្ងៃទី១៧ខែមិថុនានេះ។


ក្រោយពីការចាកចេញរបស់ Sergio Ramos ដែរទើបនឹងប្រកាសនាពេលថ្មីៗនេះជាលទ្ធផលកីឡាករខ្សែការពារស្លាប Marcelo រូបនេះទំនងនឹងក្លាយជាប្រធានក្រុមក្លិបយក្ស Real Madrid ហើយរូបគេក៏នឹងក្លាយជាប្រធានក្រុមជនជាតិបរទេសរបស់ក្លិបមួយនេះជាលើកដំបូងប្រចាំប្រវត្តិសាស្រ្តក្លិបចាប់តាំងពីឆ្នាំ ១៩០៤ មកម្ល៉េះ។ 
 
រយៈពេលជាង១១៧ឆ្នាំមកហើយបន្ទាប់ពីលោក Federico Revuelto សញ្ជាតិហ្គាតេម៉ាឡាដែលជាប្រធានក្រុមជនជាតិបរទេសរបស់ក្លិប Real Madrid ក្រោយៗមកក្លិបអធិរាជសមួយនេះមិនដែលផ្តល់ងារប្រធានក្រុមទៅឲ្យកីឡាករជនជាតិបរទេសក្រៅពីកីឡាករសញ្ជាតិអេស្ប៉ាញឡើយ។ នេះជាលើកដំបូងក្រោយរយៈពេល ១១៧ឆ្នាំ Marcelo នឹងក្លាយជាប្រធានក្រុមថ្មីនារដូវកាលខាងមុខ។ 
 
វាហាក់បីជាប្រពៃណីរបស់ក្លិប Real Madrid ដែលផ្តល់ងារជាប្រធានក្រុមសម្រាប់កីឡាករដែរបានរួមរស់ជាមួយក្លិបរយៈពេលយូរ ដូចជាអតីតខ្សែការពារ Sergio Ramos ដែររួមរស់ជាមួយ Real អស់រយៈពេល ១៦ ឆ្នាំរីឯ Marcelo ប្រើពេលជាមួយក្លិបដែរមានមូលដ្ឋាននៅប្រទេសអេស្ប៉ាញនេះរយៈពេល ១៥ ឆ្នាំ ក្នុងការពាក់ស្លាកប្រធានក្រុមបន្តពី Ramos ។

ប្រពៃណីមួយនេះធ្លាប់បានត្រូវគេរិះគន់កាលពីមុនៗមក ជាពិសេសលោក Jose Mourinho ដែរធ្លាប់ដឹកនាំក្លិប Real Madrid ក៏បានរិះគន់ផងដែរដោយកាលនោះស្លាកប្រធានក្រុមលោកផ្តល់ឲ្យអតីតអ្នកចាំទី  Iker Casilla ដែលលោកគិតថាជាកីឡាករដែរមានសមត្ថភាពនៅលើទីលានតែប៉ុណ្ណោះ ប៉ុន្តែរឿងរ៉ាវទាំងនេះនៅតែបន្តដូចដើមដដែលក្រោយពីការចាកចេញរបស់ Iker Casillas ។
 
សូមជម្រាបដែរថា Sergio Ramos ដែរទទួលបានងាជាប្រធានក្រុមចាប់តាំងពីឆ្នាំ២០១៥ ហើយទើបបានប្រកាសចាកចេញពី Real Madrid បានជួយក្លិបយក្សមួយនេះលើកពានរង្វាន់ចំនួន ១២ដងបូករួមជាមួយការលើកពាន់រង្វាន់ UEFA Champion Leagues ៣ដងផងដែរចុងក្រោយផងដែរ។
 

Tag:
 Marcelo
  Sergio Ramos
© រក្សាសិទ្ធិដោយ thmeythmey.com