កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖ហុងគ្រីស្វាគមន៍បារាំង ព័រទុយហ្កាល់ប៉ះអាល្លឺម៉ង់ មុនអេស្ប៉ាញទទួលប៉ូឡូញ
19, Jun 2021 , 3:59 pm        
រូបភាព
ដោយ៖ជា យូគៀង

ព្រឹត្តិការណ៍ Euro 2020 នារាត្រីនេះ ឈានដល់​ការប្រកួតសប្តាហ៍ទី២នៃពូល F ដោយហុងគ្រី ទទួលស្វាគមន៍ក្រុម មាន់គកបារាំង ព័រទុយហ្កាល់ប៉ះអាឡឺម៉ង់ មុនជំនួបពូល E រវាងក្រុមគោក្រហមអេស្ប៉ាញនិងប៉ូឡូញ។

 
ពូលF៖ហុងគ្រីស្វាគមន៍បារាំងនាកីឡដ្ឋាន Puskas Arena វេលាម៉ោង៨យប់

ហុងគ្រីគឺជាក្រុមដែរមិនទាន់មានពិន្ទុរាប់​នៅ​ក្នុងពូល F ដោយជំនួបដំបូងពួក​គេបានចាញ់ព័រទុយហ្កាល់ ៣-០។ ការប្រកួតនាត្រីនេះ ហុងគ្រីកាន់តែជួបការលំបាកដោយត្រូវតទល់ជាមួយក្រុមខ្លាំងបារាំង។ 
 
ពីឆ្នាំ​១៩៧៨ ដល់ឆ្នាំ២០០៥ ហុងគ្រីមិនដែលយកឈ្នះបារាំងនោះឡើយ ដោយចាញទាំង៥ប្រកួត ចំណែកក្រុមជម្រើសជាតិបារាំងក៏ត្រូវការពិន្ទុបន្ថែមដើម្បីរក្សាកៅអីទៅកាន់វគ្គបន្តត្បិត​ក្នុងពូល F គឺប្រមូលផ្តុំទៅដោយក្រុមជម្រើសជាតិខ្លាំងៗ។
 
ពូល F៖ព័រទុយហ្កាល់ជួបអាល្លឺម៉ង់នាកីឡដ្ឋាន Allianz Arena វេលាម៉ោង ១១យប់

ព័រទុយហ្កាល់កំពុងឈរ​លើកំពូលតារាងក្នុងពូល ហើយជ័យជម្នះនារាត្រីនេះនឹងឲ្យពួក​គេបានកៅអីដោយ ស្វ័យប្រវត្តិទៅកាន់វគ្គ១៦ក្រុម​ចុងក្រោយ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការប្រកួតនឹងមានការតឹងតែងខ្លាំងដោយសារអាល្លឺម៉ង់ស្រេកឃ្លានជ័យជម្នះ ក្រោយចាញ់បារាំង ១-០។
 
៩ប្រកួតចុងក្រោយបើគិតពីឆ្នាំ១៩៩០ មក ព័រទុយហ្កាល់ឈ្នះអាល្លឺម៉ង់តែម្តង​ប៉ុណ្ណោះ ក្រៅពីនេះស្មើ៣ នឹងចាញ់៥។
 
សម្រាប់ជំនួបផ្សេងទៀត ក្រុមជម្រើសជាតិអេស្ប៉ាញទទួលស្វាគមន៍ប៉ូឡួញ នាកីឡដ្ឋាន Estadio de La Cartuja ម៉ោង២អាធ្រាត្រ នាការប្រកួតសប្តាហ៍ទី២ពូល E៕
 

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com