ជាតិ
សុខភាព
ករណីឆ្លងថ្មីនៅកំពង់ចាម និងសៀមរាប នៅតែខ្ពស់ ខណៈក្រចេះមានអ្នកសះស្បើយមួយករណី
20, Jun 2021 , 3:29 pm        
រូបភាព
កំពង់ចាម និងសៀមរាបនៅតែបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ខ្ពស់ប្រចាំថ្ងៃ ខណៈក្រចេះគ្មានករណីឆ្លងថ្មីប៉ុន្តែមានអ្នកជំងឺម្នាក់បានសះស្បើយពីកូវីដ-១៩។ ខេត្តកំពង់ចាម មានឆ្លងថ្មី៤៥នាក់ ខណៈខេត្តមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១៣នាក់។ សម្រាប់ខេត្តកោះកុង មានមនុស្ស៦៧នាក់ឆ្លងជំងឺនេះផងដែរ។ ចំពោះកំពង់ធំ មាន២៣នាក់វិជ្ជមានកូវីដ-១៩ និង១៤នាក់សះស្បើយពីកូវីដ-១៩។


កំពង់ចាម៖ ឆ្លងថ្មី៤៥នាក់ និងជាសះស្បើយ៨៧នាក់
 
តួរលេខនៃអ្នកឆ្លងកូវីដ-១៩ នៅខេត្តកំពង់ចាមនៅតែកើន។ សម្រាប់ថ្ងៃទី១៩មិថុនា រដ្ឋបាលខេត្តកំពង់ចាមប្រកាសរកឃើញមនុស្ស៤៥នាក់ទៀត ឆ្លងកូវីដ-១៩ ដោយក្នុងនោះនៅស្រុកជើងព្រៃមាន២១នាក់។ ស្រុកព្រៃឈរ មាន៨នាក់, ស្រុកកោះសូទិនមាន៦នាក់, ស្រុកស្រីសន្ធរមាន៣នាក់ និងស្រុកកងមាស មាន២នាក់។ សម្រាប់ក្រុងកំពង់ចាម ស្រុកស្ទឹងត្រង់ ស្រុកបាធាយ គ្រូពេទ្យជំនាញរបស់ក្រសួងសុខាភិបាល បានរកឃើញវិជ្ជមានកូវីដ-១៩ មួយករណី នៅក្នុងស្រុកនីមួយៗ។ ដោយឡែកអ្នកជំងឺកូវីដ-១៩ ចំនួន២នាក់ទៀត ជាអ្នកដំណើរមកពីខេត្តត្បូងឃ្មុំ។ 
 
ក្នុងថ្ងៃជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានប្រកាសថា មានអ្នកជំងឺ៨៧នាក់ បានជាសះស្បើយពីជំងឺនេះផងដែរ។ ចំនួននេះ បានធ្វើឱ្យខេត្តកំពង់ចាម កើននូវអ្នកជាសះស្បើយពីកូវីដ-១៩ សរុប ១,០៦៤នាក់។
 
សៀមរាប៖ វិជ្ជមានកូវីដ-១៩ចំនួន១៣នាក់ និងសះស្បើយ២០នាក់
ក្នុងចំណោមមនុស្ស១៣នាក់ទៀត ដែលរដ្ឋបាលខេត្តសៀមរាបរកឃើញវិជ្ជមានកូវីដ-១៩នោះ គឺមានអាយុចាប់ពី២ដល់៨០ឆ្នាំ។ ចំពោះអ្នកជំងឺកូវីដ-១៩ទាំងនេះ មាន៣នាក់មានអាសយដ្ឋាននៅស្រុកបាគង, ៣នាក់នៅស្រុកក្រឡាញ់, ស្រុកសូទ្រនិគម២នាក់ និងនៅស្រុកជីក្រែង២នាក់។ ដោយឡែក នៅក្រុងសៀមរាប ស្រុកពួក ស្រុកអង្គរជុំ  ក៏ត្រូវបានរដ្ឋបាលខេត្តសៀមរាប រកឃើញវិជ្ជមានកូវីដ-១៩ មួយករណីក្នុងមូលដ្ឋាននីមួយៗ។ 
 
ក្រៅពីរកឃើញអ្នកឆ្លងកូវីដ-១៩នោះ រដ្ឋបាលខេត្តសៀមរាប ក៏បានប្រកាសនូវដំណឹងល្អចំពោះអ្នកជំងឺ២០នាក់ទៀត បានជាសះស្បើយពីកូវីដ-១៩ផងដែរ។ មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានកូវីដ-១៩ចំនួន៥៧៦នាក់ ដោយក្នុងមាន១៦៦បានជាសះស្បើយ,ស្លាប់៥នាក់ និង៤០៥នាក់ទៀត កំពុងសម្រាកព្យាបាលជំងឺ។
 
ក្រចេះ៖ សះស្បើយពីកូវីដ-១៩ម្នាក់ ខណៈគ្មានករណីឆ្លងថ្មី
 
អ្នកជំងឺកូវីដ-១៩ម្នាក់វ័យ២៤ឆ្នាំ បានជាសះស្បើយពីកូវីដ-១៩។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់លោក វ៉ា ថន រដ្ឋភិបាលខេត្តក្រចេះ ស្ត្រីដែលសះស្បើយពីកូវីដឈ្មោះ ឡុង ឈាវហ៊ួ មានអាសយដ្ឋានភូមិជើងពាធ ឃុំកោះខ្ញែ ស្រុកសំបូរ។ បើតាមលោក  វ៉ា ថន សម្រាប់ថ្ងៃទី១៩មិថុនា ឆ្នាំ២០២១ ខេត្តក្រចេះ មិនមានករណីវិជ្ជមាននៃកូវីដ-១៩ឡើយ។ 
 
លោក  វ៉ា ថន បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩មិថុនា ខេត្តក្រចេះ មានអ្នកវិជ្ជមានកូវីដ១៩ សរុប២១នាក់ ដោយនៅក្នុងនោះ មាន១៣នាក់បានសះស្បើយ, ស្លាប់ម្នាក់ និង៧នាក់ទៀតកំពុងព្យាបាលនៅឡើយ។
 
កោះកុង៖ ឆ្លងថ្មី៧៦នាក់ (ស្រី៥០នាក់)
ក្នុងចំណោមមនុស្ស៦៧នាក់ដែលរដ្ឋបាលខេត្តកោះកុងរកឃើញឆ្លងកូវីដ-១៩នោះ មាននៅក្រុងខេមភូមិន្ទ៣៥នាក់ និង៣២នាក់ទៀត ជាពលរដ្ឋមានអាសយដ្ឋានស្រុកមណ្ឌលសីមា។
 
ឧត្តរមានជ័យ៖ ឆ្លងថ្មី២៥នាក់ ដោយភាគច្រើនជាពលរដ្ឋមកពីថៃ
រដ្ឋបាលខេត្តឧត្តរមានជ័យ  បន្តរកឃើញមនុស្ស២៥នាក់ទៀតឆ្លងកូវីដ-១៩ ដោយក្នុងមាន២០នាក់ ជាពលករធ្វើដំណើរមកពីប្រទេសថៃ។ ដោយឡែកអ្នកជំងឺកូវីដ-១៩ចំនួន៥នាក់ គឺជាអ្នកពាក់ព័ន្ធឹនឹងព្រឹត្តិការសហគមន៍ មានអាស្រ័យនៅស្រុកសំរោង។ ក្រៅរកឃើញនូវអ្នកវិជ្ជមានកូវីដ-១៩បន្ថែមនេះ រដ្ឋបាលឧត្តរមានជ័យ ក៏ដំណឹងល្អចំពោះអ្នកជំងឺ២នាក់ ដែលបានជាសះស្បើយពីកូវីដ-១៩ផងដែរ។ 
 
មកទល់ពេលនេះ ខេត្តឧត្តរមានជ័យ មានអ្នកជំងឺកូវីដ-១៩ សរុប ១៧៧នាក់។ ក្នុងនោះ មាន១៤៩នាក់ ជាករណីនាំចូលពីបរទេស ខណៈ២៨នាក់ទៀត ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍។ រដ្ឋបាលខេត្តឧត្តរមានជ័យបានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ទាំងនេះ មាន៧០នាក់ បានជាសះស្បើយ និងមនុស្ស១០៥នាក់ទៀត កំពុងសម្រាកព្យាបាលជំងឺ។ ដោយឡែកអ្នកជំងឺ២នាក់ទៀត បានស្លាប់ដោយសារជំងឺនេះ។ 
 
កំពង់ធំ៖ ឆ្លងថ្មី២៣នាក់ និងជាសះស្បើយ១៤នាក់
សម្រាប់ខេត្តកំពង់ធំចំនួនអ្នកឆ្លងកូវីដ-១៩ប្រចាំថ្ងៃ ក៏មិនស្រាកស្រាន្តផងដែរ។ នាថ្ងៃទី១៩មិថុនា រដ្ឋបាលខេត្តកំពង់ធំ បានរកឃើញមនុស្ស២៣នាក់ទៀត ឆ្លងកូវីដ-១៩ ដោយនៅក្នុងនោះ មាន៦នាក់ ជាពលករមកពីថៃ។ ចំពោះអ្នកជំងឺកូវីដ-១៩ ចំនួន១៧នាក់ទៀតនោះ មាន៨នាក់ មានអាសយដ្ឋាននៅស្រុកស្ទោង, ៦នាក់នៅស្រុកបារាយណ៍, ២នាក់នៅស្រុកសន្ទុក, ម្នាក់នៅក្រុងស្ទឹងសែន និងអ្នកជំងឺកូវីដ-១៩ មានអាសយដ្ឋាននៅក្នុងប្រសាទសំបូរ។
 
ក្នុងថ្ងៃជាមួយគ្នា អ្នកជំងឺចំនួន១៤របស់ខេត្តកំពង់ធំនេះ ត្រូវបានគ្រូពេទ្យអនុញ្ញាតទៅផ្ទះ បន្ទាប់ពីព្យាបាលជាសះស្បើយពីកូវីដ-១៩ ប៉ុន្តែមនុស្សទាំង១៤នាក់នោះ ត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត។ គិតថដល់នេះ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងកូវីដ-១៩សរុប៧៣៥នាក់ ដោយក្នុងនោះ មាន៣០៣នាក់ បានជាសះស្បើយ, ស្លាប់នាក់ និង១៧៥នាក់ទៀត កំពុងសម្រាកព្យាបាលជំងឺ។ 
 
ព្រៃវែង៖ Rapid Test ឃើញ៣១នាក់ វិជ្ជមានកូវីដ-១៩
រដ្ឋបាលខេត្តព្រៃវែង បន្តរកឃើញមនុស្ស៣១នាក់វិជ្ជមានកូវីដ-១៩ ដោយឧបករណ៍តេស្តរហ័ស( Rapid Test)។ អ្នកជំងឺទាំងនេះ ដែលរដ្ឋបាលខេត្តព្រៃវែងរកឃើញ នោះ គឺមាននៅស្រុកពាមជរ ចំនួន៨នាក់, ស្រុកព្រះស្តេច៩នាក់, ស្រុកស៊ីធរកណ្តាល៥នាក់, ស្រុកស្វាយអន្ទរ៣នាក់, ស្រុកមេសាង ២នាក់។  សម្រាប់ក្រុងព្រៃវែង ស្រុកពាមរក៍, ស្រុកពារាំង ក៏ត្រូបានមន្ត្រីជំនាញរកវិជ្ជមានកូវីដ-១៩ មួយករណីរៀងៗខ្លួងផងដែរ។  ដោយឡែក អ្នកជំងឺកូវីដ-១៩ ម្នាក់ទៀតមកពីស្រុកកៀនស្វាយ ខេត្តកណ្តាល។ 
 
បច្ចុប្បន្នខេត្តព្រៃវែង រកឃើញអ្នកឆ្លងកូវីដ-១៩សរុប ១,១៦៦នាក់ ដោយនោះក្នុងមាន៦៩២នាក់ បានជាសះស្បើយ , ស្លាប់១៤នាក់ និង៤៦០នាក់ទៀត កំពុងសម្រាកព្យាបាល៕ 
 
 បាត់ដំបង៖ ឆ្លងថ្មី១៨នាក់ និងសះស្បើយ១៣នាក់
 
មនុស្ស១៨នាក់ទៀតដែលរដ្ឋបាលខេត្តបាត់ដំបង រកឃើញវិជ្ជមានកូវីដ-១៩នោះ មាននៅស្រុកបវេល៥នាក់, ស្រុកសង្កែ២នាក់, ស្រុកថ្មគោល៣នាក់, ក្រុងបាត់ដំបង២នាក់។ ចំពោះស្រុកភ្នំព្រឹក ស្រុកកំរៀង ស្រុករតនមណ្ឌល ស្រុកអូរជ្រៅ ស្រុកមោងឫស្សី និងស្រុកបាណន់ មន្ត្រីជំនាញរបស់ក្រសួងសុខាភិបាលរកឃើញវិជ្ជមានកូវីដ-១៩ មួយករណី ក្នុងស្រុកនីមួយៗផងដែរ។ 
 
ដោយឡែកជំងឺ១៣នាក់ទៀត ដែលសះស្បើយពីកូវីដ-១៩នោះ គឺមានអាយុពី១៨ឆ្នាំដល់៦៤ឆ្នាំ។ ការសះស្បើយពីកូវីដ-១៩ ចំពោះអ្នកជំងឺ១៣នាក់នេះ បានធ្វើឱ្យខេត្តបាត់ដំបងកើននូវចំនួនសះស្បើយពីកូវីដ-១៩ សរុប៣៣២នាក់ ខណៈមានជំងឺ៣នាក់ បានបាត់បង់ជីវិតដោយសារជំងឺនេះ៕
 
តួលេខសរុប គិតមកដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ គឺ អ្នកឆ្លង មាន៤២៧១១នាក់ អ្នកជាសះស្បើយ មាន៣៧៤៨៩នាក់ និង អ្នកស្លាប់ មាន៤៣១នាក់៕
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com