ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
សញ្ញា​ដែល​បញ្ជាក់ថា​ជំងឺហឺត​របស់​អ្នក​មាន​ភាព​ធ្ងន់ធ្ងរ​
20, Jun 2021 , 10:59 pm        
រូបភាព
​ការប្រើប្រាស់​ថ្នាំ​ទៅ​តាម​វេជ្ជបញ្ជា និង​ការចៀសវាង​ភ្នាក់ងារ​បង្កអោយមាន​រោគសញ្ញា​ហឺត​អាច​ជួយ​គ្រប់គ្រង​បញ្ហា​ហឺត​បាន ប៉ុន្តែ​អ្នក​ក៏​គួរតែ​ក្រលេក​មើល​ពី​រោគសញ្ញា​គម្រាមកំហែង​មួយចំនួន​ដែល​ជំងឺហឺត​របស់​អ្នក​អាច​ធ្ងន់ធ្ងរ​ឡើងៗ​។​

 
​រោគសញ្ញា​ដែល​ជំងឺហឺត​អាច​វិវត្ត​ទៅ​ជា​ធ្ងន់ធ្ងរ​រួមមាន៖
 
រោគសញ្ញា​របស់​អ្នក​ក្លាយ​ជា​ធ្ងន់ធ្ងរ​ឡើងៗ ឬ​កើតមានឡើង​ញឹកញាប់​។ ឬ​ពួក​គេ​មាន​រោគសញ្ញា​នៅពេល​ដែល​យប់​ច្រើន និង​រំខាន​ដល់​ដំណេក​របស់​អ្នក​
រោគសញ្ញា​កំពុងតែ​ធ្វើអោយ​អ្នក​បញ្ឈប់​នៃ​សកម្មភាព​ប្រចាំថ្ងៃ​របស់​អ្នក ឬ​ធ្វើអោយ​អ្នក​ខកខាន​ទៅ​សាលា ឬ​ធ្វើការ​
  • ការដក​ដង្ហើមចេញរ​បស់​អ្នក​បាន​ធ្លាក់ចុះ​
  • ថ្នាំ​ហឺត​បង្ហាញថា​មិន​មាន​ប្រសិទ្ធភាព​
  • អ្នក​ប្រើប្រាស់​ថ្នាំ​អោយ​ដកដង្ហើម​ស្រួល​ញឹកញាប់​
  • អ្នក​ចូល​មន្ទីរពេទ្យ​ជា​ញឹកញាប់​ដោយសារ​ការ​ធ្វើ​ទុក​របស់​ជំងឺហឺត​
  • ប្រសិនបើ​អ្នក​មាន​រោគសញ្ញា​ដូច​ខាងលើ​នេះ​, សូម​ប្រញាប់​ទៅ​ជួប​នឹង​គ្រូពេទ្យជាបន្ទាន់​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com