COVID-19
អន្តរជាតិ
ឥណ្ឌូណេស៊ីមានអ្នកឆ្លងកូវីដ-១៩ជាង២លាននាក់ហើយ
22, Jun 2021 , 2:26 pm        
រូបភាព
ដោយ: រួបរួម
គិតមកដល់ពេលនេះ ឥណ្ឌូណេស៊ី មានអ្នកឆ្លងកូវីដ-១៩ ជាង២លាននាក់ហើយ ដោយស្ថិតក្នុងចំណោមទី១៨នៃចំនួនអ្នកឆ្លងសរុបជាង១៧៩,៥លាននាក់នៅលើពិភពលោក។

 
ឥណ្ឌូណេស៊ីស្ថិតក្នុងចំណោមប្រទេសដែលឆ្លងកូវីដ-១៩ ក្រោយគេ នៅតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែរដ្ឋដែលមានពលរដ្ឋជាង២៧០នាក់មួយនេះ មានកំណើនយ៉ាងឆាប់រហ័ស ជាពិសេសការរាលដាលក្នុងសហគមន៍។
 
បច្ចុប្បន្នឥណ្ឌូណេស៊ី មានអ្នកឆ្លងជាង២លាននាក់ ដោយស្លាប់ជិត៥៥០០០នាក់ និងសះស្បើយជាង១,៨លាននាក់ ហើយប្រទេសទី១៨នៅលើពិភពលោក និងទី៣នៅអាស៊ី បន្ទាប់ឥណ្ឌា និងអឺរ៉ង់ ដែលមានអ្នកឆ្លងលើស២លាននាក់។
 
ក្នុងចំណោមករណីឆ្លងជាង១៧៩,៥លានលើពិភពលោក សហរដ្ឋអាមេរិក ឥណ្ឌា និងប្រេស៊ីល មានចំនួនច្រើនជាងគេ ខណៈឥណ្ឌូណេស៊ី តាមពីក្រោយប៉េរូ អ៊ុយក្រែន និងម៉ិកស៊ិក ដែលមានប្រមាណជាង២លានករណីដូចគ្នា។
 
រីឯក្នុងចំណោមអ្នកស្លាប់ជាង៣,៨៨លាននាក់ សហរដ្ឋអាមេរិក ប្រេស៊ីល ឥណ្ឌា ម៉ិកស៊ិក និងប៉េរូ មានចំនួនច្រើនជាងគេ។ 
 
សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ហ្វីលីពីន ស្ថិតនៅលំដាប់លេខ២បន្ទាប់ពីឥណ្ឌូណេស៊ី ដោយមានអ្នកឆ្លងជាង១,៣លាននាក់ និងស្លាប់ជាង២៣០០០នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com