កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖ ដាណឺម៉ាកឡើងទៅកាន់វគ្គ៨ក្រុម​ចុងក្រោយ បន្ទាប់ឈ្នះវេលស៍ ៤-០
27, Jun 2021 , 12:54 am        
រូបភាព
ដោយ: ថ្មីៗ
 ដាណឺម៉ាកឡើង​ទៅកាន់វគ្គ៨ក្រុម​ចុងក្រោយនៃពានរង្វាន់ Euro 2020 ក្រោយឈ្នះវេលស៍ក្នុងលទ្ធផល ៤-០ នាជំនួបនៅក្រុងអាំស្ទែរដាម។



Kasper Dolberg រកបាន១គ្រាប់ដំបូងនៅនាទី២៧ ហើយបន្ថែមគ្រាប់ទីពីរនៅនាទី៤៨។ ពីរគ្រាប់ទៀតរបស់ដាណឺម៉ាកសម្រេចបានដោយ Joakim Maehle​ (នាទី៨៨) និង Martin Braithwaite (នាទី៩០+៤)។ រីឯកីឡាករវេលស៍ Harry Wilson បានទទួលកាតក្រហមនៅនាទី​៩០+១។

Kasper Dolberg ក្លាយជាកីឡាករដំបូងបំផុត​របស់​ដាណឺម៉ាកដែលស៊ុត​បាល់បញ្ចូលទី២គ្រាប់ក្នុងមួយប្រកួតនាព្រឹត្តិការណ៍អឺរ៉ុប បើគិតចាប់តាំងពីឆ្នាំ២០១២មក។

សម្រាប់វគ្គ​៨ក្រុម​ចុងក្រោយ ដាណឺម៉ាក​រងចាំ​មើលលទ្ធផលនៃជំនួប​រវាងហូឡង់ និងសាធារណរដ្ឋឆែក ខណៈវេលស៍ ត្រូវហាលអាវទាំងខកចិត្ត៕

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com