អត្ថបទពាណិជ្ជកម្ម
ការជិះកម្សាន្តរបស់ក្រុមហ៊ុន Royal Enfield Cambodia, ការជិះកម្សាន្តបែប UNIQUE
29, Jun 2021 , 4:32 pm        
រូបភាព
ដោយ: ថ្មីៗ
ការជិះកម្សាន្តដែលផ្តល់បទពិសោធន៍តែមួយគត់ នឹងផ្តល់ដោយប្រេនយីហោម៉ូតូល្បីល្បាញមួយ គឺ Royal Enfield ។ ដោយមានការជឿរទៅលើវប្បធម៌ នៃការជិះកម្សាន្តបែប Pure Motorcycling, ក្រុមហ៊ុនម៉ូតូមួយនេះ តែងតែរៀបចំការជិះកម្សាន្តបែបជាក្បួនជារៀងរាល់ខែ ដើម្បីបង្កើតនូវទំនាក់ទំនងស្អិតល្មួត រវាងក្រុមហ៊ុន និងអតិថិជនរបស់ខ្លួន។ Royal Enfield ក្រុមហ៊ុនយីហោម៉ូតូ ដែលមានអាយុកាល ១២០ ឆ្នាំមកហើយ បានរៀបចំការជិះកម្សាន្តសម្រាប់ពេលព្រឹក និងការជិះពេលយប់ ដែលចាប់ផ្តើមពីទីតាំងអគារតាំងបង្ហាញរបស់ខ្លួន ​នៅផ្លូវសហព័ន្ធរុស្សី។ ក្នុង​ឆ្នាំ២០២១ នេះ គេសង្កេតឃើញថា មានតែក្រុមហ៊ុន Royal Enfield តែមួយគត់ ដែលបង្កើតនូវការជិះកម្សាន្តជាមួយអតិថិជន ហើយគោរពតាមគោលការណ៍ យ៉ាងតឹងរឹង ម៉ត់ចត់ ដោយតម្រូវឱ្យមានអ្នកចូលរួមមិន​លើសពី១៥នាក់ តាមការណែនាំរបស់រាជរដ្ឋាភិបាលនោះទេ។ 


  
ការជិះកម្សាន្តទាំងពីរលើក នៅក្នុងខែមិថុនា ឆ្នាំ២០២១ នេះបានធ្វើឡើង នៅរមណីយដ្ឋានធម្មជាតិមួយ ដែលស្ថិតនៅចន្លោះខេត្តតាកែវ និងកំពត ហើយនឹងការជិះកម្សាន្តបែបសម្រាកលំហែរាត្រីថ្ងៃសុក្រមួយទៀត ដែលធ្វើឡើងនៅអាទិត្យមុននេះ។ ការជិះជាក្បួនទាំងពីរលើកនេះ ជាការបើកឱកាសមួយ ដែលអនុញ្ញាតឱ្យអ្នកចូលរួម ក៏ដូចជាអតិថិជនផ្ទាល់ បានឃើញពីសមត្ថភាព កម្លាំងម៉ាស៊ីនរបស់ម៉ូតូ Royal Enfield នៅលើដងវិថីប្រទេសកម្ពុជា។ ជាមួយកម្លាំង Torque ដ៏អស្ចារ្យ បានធ្វើឱ្យគ្រប់ម៉ូឌែល នៃយីហោម៉ូតូមួយនេះ អាចបត់បែនបាន ទៅតាមស្ថានភាពផ្លូវ ក្នុងប្រទេស មិនថាផ្លូវរអិល ឡើងចំណោត ចុះទួល ចូលព្រៃ ជង្ហុក ដីសើម ភក់ និងជោកជាំដោយភ្លៀងយ៉ាងណានោះទេ ក៏ម៉ូតូនេះ នៅតែអាចបង្អួតរាងសង្ហារ របស់ខ្លួន និងអ្នកជាម្ចាស់ឱ្យកាន់តែលេចធ្លោ ថែមមួយកម្រិតទៀត។ អតិថិជនរបស់ Royal Enfield ជាមួយនឹងក្រសែភ្នែកមនុស្សជាច្រើន បានចោលសម្លឹងមកយីហោម៉ូតូនេះហើយស្ងប់ស្ងែង ជាមួយនឹងវត្តមាន ការរចនារបស់វា នៅក្នុងបរិបទប្រទេសកម្ពុជា។ ដំណើរកម្សាន្តនេះ មិនត្រឹមតែធ្វើឱ្យអតិថិជន ទទួលបានអ្វីដែលថ្មីប៉ុណ្ណោះនោះទេ ប៉ុន្តែវាបានបង្កើត នូវភាពស្អិតល្មួត រវាងអតិថិជន និងអតិថិជន ឱ្យមានពេលវេលាជជែកពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ នៃម៉ូតូរៀងខ្លួន ក៏ដូចជាបណ្តុះនៃសហគមន៍គ្រួសារតែមួយ។
 



 
ក្រុមហ៊ុនម៉ូតូ Royal Enfield បានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការជះឥទ្ធិពលរបស់ខ្លួន ទៅលើវិស័យកង់ពីរ នៅក្នុងប្រទេសកម្ពុជា ក្នុងខណៈពេលដែលក្រុមហ៊ុនម៉ូតូធំជាច្រើនបានដួលរលំ ហើយចាកចេញពីពិភពគុនម៉ូតូធំ តាំងពីឆ្នាំ ២០២០ មកម្ល៉េះ។ ក្រុមហ៊ុន Royal Enfield ជាមួយនឹងប្រវត្តរឿងរ៉ាវដ៏យូរអង្វែង ការរចនាកែច្នៃដ៏ឥតខ្ចោះ ម៉ូតូធំមួយនេះ ចាប់ផ្តើមក្នុងតំលៃចាប់ពី ៤០០០ ដុល្លារឡើងទៅ ជាមួយនឹងឈុតសំលៀកបំពាក់ មួកសុវត្ថិភាព និងគ្រឿងបន្លាស់ដែលមានស្រាប់ ជាពិសេសគឺមជ្ឈមណ្ឌលថែទាំ និងជួសជុលម៉ូតូរបស់ក្រុមហ៊ុន ដែលសុទ្ធសឹងជាអ្នកត្រួសត្រាយផ្លូវ ឱ្យឃើញពីជោគជ័យ ដែលកៀកមកដល់សន្សឹមៗ ដូចដែលធ្លាប់ទទួលបាន នៅបណ្តាប្រទេសអាស៊ានដូចជា ប្រទេសថៃ វៀតណាម ឥណ្ឌូណេស៊ី សិង្ហបុរី និងប្រទេសកម្ពុជា។ 
 



 
អត្ថបទពាណិជ្ជកម្ម

© រក្សាសិទ្ធិដោយ thmeythmey.com