កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖ អង់គ្លេសឡើងទៅវគ្គ៨ក្រុម ក្រោយឈ្នះអាល្លឺម៉ង់ ២-០
30, Jun 2021 , 12:52 am        
រូបភាព
ដោយ: ថ្មីៗ
តោកំណាចអង់គ្លេស បានកៅអីទៅកាន់វគ្គ៨ក្រុម​ចុងក្រោយនៃពានរង្វាន់ Euro 2020 បន្ទាប់ពីពួក​គេបានយកឈ្នះអាល្លឺម៉ង់ ២-០ នៅកីឡដ្ឋាន Wembley។



គ្រាប់បាល់ទាំងពីរគ្រាប់របស់អង់គ្លេស សម្រេចបានដោយ Raheem Sterling នៅនាទី៧៥ ក្រោយការបញ្ជូន​របស់ Luke Shaw និង Harry Kane នៅនាទី៨៦ ក្រោយការបញ្ជូនរបស់ Jack Grealish។

នេះជាគ្រាប់បាល់ទី៣របស់ Sterling ពីការប្រកួត​៤លើកក្នុង Euro 2020 ខណៈ Kane ទើបរកបានគ្រាប់លើកដំបូង។ នេះជាជ័យជម្នះលើកដំបូងផងដែររបស់អង់គ្លេសលើអាល្លឺម៉ង់ក្នងការប្រកួតវគ្គខ្វែង បើគិតចាប់តាំងពីឆ្នាំ​១៩៦៦មក។

កីឡាករឆ្នើមប្រចាំការប្រកួត Star of the Match បានទៅលើខ្សែការពារអង់គ្លេស Harry Maguire។

អង់គ្លេសឡើងទៅកាន់វគ្គ៨ក្រុម​ចុងក្រោយ ហើយរក្សា Cleansheet (មិនឲ្យគ្រាប់បាល់បញ្ចូលទីលើខ្លួន) បានទាំង៤ប្រកួត ខណៈអាល្លឺម៉ង់ សមាជិកចុងក្រោយនៃពូល F ដែលត្រូវបាន​ចាត់ទុកជាពូលមរណៈ ត្រូវហាលអាវ បន្ទាប់ពីព័រទុយហ្គាល់ និងបារាំង៕

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com