ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ពិបាក​ដកដង្ហើម​អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​
30, Jun 2021 , 10:59 pm        
រូបភាព
​ដង្ហក់ ឬ​ការ​មាន​អារ​ម្មរណ៍​ថា ដូចជា ដកដង្ហើម​មិនបាន​គ្រប់គ្រាន់ ដែល​ពាក្យ​បច្ចេកទេស​វេជ្ជសាស្ត្រ​គឺ​Dyspnea ដែល​វា​ទំនងជា​មាន​សភាព​ផ្សេងៗ​គ្នា ទៅតាម​មនុស្ស​ម្នាក់ៗ​ដែល​ពេល​ខ្លះ វា​ត្រូវ​បាន​គេ​ពណ៌នា​ថា ដូច​ជា​ការ​តឹងទ្រូង​ឬ​មាន​អារម្មណ៍​ថា ថប់ដង្ហើម​។


ដោយ​អាស្រ័យ​លើ​មូលហេតុ​អ្នក​អាច​ជួបប្រទះ​ការពិបាក​ដកដង្ហើម​ម្តង​ម្កាល ឬ​អាច​កើត​ម្តង​ហើយ​ម្តងទៀត​។​ ​ជួនកាល ការធ្វើ​លំ​ហាត់ប្រាណ​ខ្លាំងពេក ការកើនឡើង​សីតុណ្ហភាព ការ​ធាត់​ពេក ឬ​ការ​នៅក្នុង​រយៈកម្ពស់​មួយ​ខ្ពស់​ពេក​ទាំងអស់នេះ អាច​បណ្តាល​អោយ​អ្នក​ពិបាក​ដកដង្ហើម​ផងដែរ ចំពោះ​មនុស្ស​ដែល​មាន​សុខភាព​ល្អ​។​

ក្រៅពី​ឧទាហរណ៍​ទាំងនេះ ការពិបាក​ដកដង្ហើម​ទំនង​ជា​សញ្ញា នៃ​បញ្ហា​សុខភាព​ណាមួយ​។ ប្រសិនបើ​អ្នក​មាន​ការពិបាក​ដក​ដង្ហើម ដែល​មិន​អាច​ពន្យល់បាន ជាពិសេស ប្រសិនបើ​វា​ស្រាប់តែ​មាន​ភាព​ធ្ងន់ធ្ងរ​ភ្លាមៗ សូម​ជួប​គ្រូពេទ្យ​របស់​អ្នក អោយបាន​ឆាប់​តាម​ដែល​អាច​ធ្វើទៅបាន​។​ ​

ស្វែងរក​ការសង្គ្រោះ​បន្ទាន់​ប្រសិនបើ​អ្នក​ធ្លាប់​មាន​ការពិបាក​ដក​ដង្ហើម​ធ្ងន់ធ្ងរ ដែល​ស្រាប់តែ​កើត​មាន​ភ្លាមៗ ហើយ​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការរស់នៅ​របស់​អ្នក​។ ចូរ​ស្វែងរក​ការព្យាបាល​សង្គ្រោះបន្ទាន់​ប្រសិនបើ​ការពិបាក​ដកដង្ហើមរ​បស់​អ្នក​គឺ​ត្រូវបាន​អម​ដោយ​ការ​ឈឺទ្រូង​ដួលសន្លប់​ឬ​ចង្អោ​រ ដែល​ទាំងនេះ​អាច​ជា​សញ្ញា​នៃ​ការ​គាំងបេះដូង​ឬ​អាច​ជា​ការស្ទះ​សរសៃឈាម​សួត​ជាដើម​៕

 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com