ជាតិ
CINTRI និងក្រុមហ៊ុន២ទៀត ទទួលខុសត្រូវប្រមូលសំរាម នៅភ្នំពេញ
01, Jul 2021 , 9:59 pm        
រូបភាព
ភ្នំពេញ៖  ក្រុមហ៊ុនឯកជនចំនួន៣ នឹងទទួលខុសត្រូវលើការប្រមូលសំរាម នៅក្នុងខណ្ឌទាំង ១៤នៅរាជធាំនីភ្នំំពេញ ដោយចាប់ផ្តើមចាប់ពីដើមខែកក្កដានេះតទៅ។  ក្រុមទាំង៣នោះ គឺក្រុមហ៊ុន 800 super/Global Action for Environment Awareness Public Limited,ក្រុមហ៊ុន Mizuda Group Co,Ltd និងក្រុមហ៊ុន CINTRI (Cambodia)/Everbright (China)។



រដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្ដើមអនុវត្តការផ្ដល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ដោយប្រតិបត្តិករថ្មីចំនួន៣ផ្សេងៗគ្នា ចាប់ពីដើមខែកក្កដានេះ។ ក្នុងនោះក្រុមហ៊ុន 800 super/Global Action for Environment Awareness Public Limited នឹងទទួលខុសត្រូវប្រមូលសំរាមរបស់ពលរដ្ឋក្នុង ខណ្ឌចំនួន៥ គឺ ខណ្ឌទួលគោក,ឫស្សីកែវ,សែនសុខ,ជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ។ 
 
ក្រុមហ៊ុន Mizuda Group Co,Ltd នឹងទទួលខុសត្រូវប្រមូលសំរាម ក្នុងខណ្ឌចំនួន៥ដែរ មានខណ្ឌដូនពេញ,៧មករា,ដង្កោ,ពោធិ៍សែនជ័យ និងខណ្ឌកំបូល។ ដោយឡែកក្រុមហ៊ុន CINTRI  ទទួលខុសត្រូវការប្រមូលសំរាមក្នុងខណ្ឌចំនួន៤ គឺខណ្ឌចំការមន,បឹងកេងកង,មានជ័យ និងខណ្ឌច្បារអំពៅ។ 
 
ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ផងដែរថា ដំណាក់កាលដំបូង នៃការផ្ទេរសេវាប្រមូលសំរាម ពីប្រតិបត្តិករចាស់ ទៅថ្មីនេះ អាចនឹងមានភាពរអាក់រអួលខ្លះៗ ពិសេសក្នុងតំបន់ដែលទទួលខុសត្រូវដោយប្រតិបត្តិករថ្មី។ ដូច្នេះអាជ្ញាធរស្នើឱ្យពលរដ្ឋតាមតំបន់នីមួយៗ វេចខ្ចប់ ទុកដាក់ និងបញ្ចេញសំរាមរបស់ខ្លួនឱ្យបានត្រឹមត្រូវ ដើម្បីរក្សាអនាម័យ និងបរិស្ថានស្អាត តំបន់នានាទូទាំងរាជធានីភ្នំពេញ៕
 

Tag:
 សំរាម
© រក្សាសិទ្ធិដោយ thmeythmey.com