COVID-19
អន្តរជាតិ
អ្នកស្លាប់ដោយកូវីដ-១៩៖ អាមេរិកជាង៦២ម៉ឺននាក់ ប្រេស៊ីលជាង៥២ម៉ឺននាក់ និងឥណ្ឌាជាង៤០ម៉ឺននាក់
02, Jul 2021 , 11:20 am        
រូបភាព
ដោយ: រួបរួម
តួលេខអ្នកស្លាប់ដោយកូវីដ-១៩ នៅលើពិភពលោក មានជិត៤លាននាក់ក្នុងចំណោមជាង១៨៣លានករណី ខណៈសហរដ្ឋអាមេរិក ប្រេស៊ីល និងឥណ្ឌា នៅតែបន្តរងគ្រោះខ្លាំងជាងគេ។ ចិនធ្លាក់ចំណាត់ថ្នាក់ទី១០០លើករណីឆ្លង និងទី៦៥សម្រាប់តួលេខអ្នកស្លាប់។ នេះបើតាមតួលេខគិតត្រឹមថ្ងៃទី២ ខែកក្កដា ខណៈអ្នកសះស្បើយសរុបមានជិត១៦៨លាននាក់។

 
ប្រទេសដែលមានករណីឆ្លងច្រើនជាងគេ៖
 
-សហរដ្ឋអាមេរិក៖ ជាង៣៤,៥លាននាក់
-ឥណ្ឌា៖ ជិត៣០,៥លាននាក់
-ប្រស៊ីល៖ ជាង១៨,៦លាននាក់
-បារាំង, រុស្ស៊ី, តួកគី៖ ជាង៥លាននាក់រៀងៗខ្លួន
-ចក្រភពអង់គ្លេស, អាហ្សង់ទីន, កូឡុំប៊ី, អ៊ីតាលី៖ ជាង៤លាននាក់រៀងៗខ្លួន
-អេស្ប៉ាញ, អាល្លឺម៉ង់, អ៊ីរ៉ង់៖ ជាង៣លាននាក់រៀងៗខ្លួន
-ប៉ូឡូញ, ម៉ិកស៊ិក, អ៊ុយក្រែន, ឥណ្ឌូណេស៊ី, ប៉េរូ៖ ជាង២លាននាក់រៀងៗខ្លួន
-អាហ្វ្រិកខាងត្បូង, ហូឡង់, ឆែក, ស៊ីលី, ហ្វីលីពីន, កាណាដា, អ៊ីរ៉ាក់, ស៊ុយអែត, បែលហ្ស៊ិក, រូម៉ានី៖ ជាង១លាននាក់រៀងៗខ្លួន។
 
ប្រទេសដែលមានករណីស្លាប់ច្រើនជាងគេ៖
 
-សហរដ្ឋអាមេរិក៖ ជាង៦២ម៉ឺននាក់
-ប្រេស៊ីល៖ ជាង៥២ម៉ឺននាក់
-ឥណ្ឌា៖ ជាង៤០ម៉ឺននាក់
-ម៉ិកស៊ិក៖ ជាង២៣ម៉ឺននាក់
-ប៉េរូ៖ ជិត២០ម៉ឺននាក់
-រុស្ស៊ី៖ ជាង១៣,៥ម៉ឺននាក់
-ចក្រភពអង់គ្លេស, អ៊ីតាលី៖ ជាង១២ម៉ឺននាក់ដូចគ្នា
-បារាំង៖ ជាង១១ម៉ឺននាក់
-កូឡុំប៊ី៖ ជាង១០ម៉ឺននាក់
-អាហ្សង់ទីន, អាល្លឺម៉ង់៖ ជាង៩ម៉ឺននាក់
-អ៊ីរ៉ង់, អេស្ប៉ាញ៖ ជាង៨ម៉ឺននាក់។
 
ចិនដែលជាប្រទេសរាលដាលកូវីដ-១៩មុនគេបំផុត ស្ថិតនៅលំដាប់ទី១០០លើករណីឆ្លងដោយមានជាង៩១០០០ករណី និងស្លាប់ជាង៤៦០០នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com