កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖ អង់គ្លេសឡើងទៅប៉ះដាណឺម៉ាកនៅវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ
04, Jul 2021 , 3:50 am        
រូបភាព
រូបថត UEFA Euro 2020
រូបថត UEFA Euro 2020
អង់គ្លេស បានយកឈ្នះអ៊ុយក្រែន ៤-០ បន្ទាប់ពីដាណឺម៉ាកទម្លាក់សាធារណរដ្ឋឆែក ២-១ នៅវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ Euro 2020។ អង់គ្លេស និងដាណឺម៉ាក ទៅប៉ះគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស្របពេលដែលអ៊ុយក្រែន និងសាធារណរដ្ឋឆែក បានធ្លាក់ចេញពីព្រឹត្តិការណ៍។

 
នាជំនួបនៅក្រុងរ៉ូម Harry Kane រកបានគ្រាប់បាល់បើកឆាកនាទី ទី៤ និង៥០  រីឯ២គ្រាប់ទៀតសម្រេចបានដោយ Harry Maguire នៅនាទី៤៦ និង Jordan Henderson នៅនាទី៦៣។ អង់គ្លេសឈានទៅកាន់វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រជាលើកទី៣ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។
 
សរុប៥ប្រកួតកន្លងមក មិនទាន់មានក្រុមណាមួយស៊ុតបាល់បញ្ចូលទីលើអង់គ្លេសបាននោះឡើយ។ Star of the Match បានទៅលើ Harry Kane ដែលរកបាន២គ្រាប់។
 
រីឯជំនួបនៅក្រុងបាគូ Thomas Delaney រកបានគ្រាប់បាល់ដំបូងឲ្យដាណឺម៉ាកក្រោយប្រកួតបាន៥នាទី ហើយ Kasper Dolberg បន្ថែម១គ្រាប់ទៀតនៅជិតចាប់តង់ទីមួយ។ នៅដើមតង់ទីពីរ ខ្សែប្រយុទ្ធសាធារណរដ្ឋឆែក Patrik Schick វាយបកតាមពីក្រោយ១គ្រាប់ និងជាគ្រាប់បាល់ទី៥របស់គេក្នុងព្រឹត្តិការណ៍។
 
ទោះបីជាយ៉ាងណាក៏ដោយ ដាណឺម៉ាករក្សាលទ្ធផល ២-១ រហូតដល់បញ្ចប់ការប្រកួតដើម្បីឡើងទៅកាន់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro លើកដំបូង បើគិតចាប់តាំងពីឆ្នាំ១៩៩២មក។
 
អង់់គ្លេស និងដាណឺម៉ាក ត្រូវប៉ះគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាថ្ងៃទី៨ ខែកក្កដា នៅកីឡដ្ឋាន Wembley ខណៈអ៊ុយក្រែន និងសាធារណរដ្ឋឆែក ត្រូវហាលអាវ៕
 

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com