COVID-19
ជាតិ
COVID-19៖ ឆ្លង​ថ្មី​ ៨៩៦នាក់ ជាសះស្បើយ ៦៤៦នាក់ និង​ស្លាប់​២៨​នាក់​
05, Jul 2021 , 11:42 am        
រូបភាព
រូបថត៖ រដ្ឋបាលខេត្តព្រៃវែង
រូបថត៖ រដ្ឋបាលខេត្តព្រៃវែង
មនុស្ស​ចំនួន ៨៩៦ ​នាក់​ទៀត តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ក្នុងនោះ ២១០នាក់ ​ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ មាន ៦៤៦ នាក់​បន្ថែម និង​អ្នកជំងឺ ២៨នាក់​ទៀត​បាន​ស្លាប់​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​៥ ខែកក្កដា​នេះ។



រយៈពេល ៤ថ្ងៃ នៃដើមខែកក្កដានេះ កម្ពុជា រកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុប ៣ ៨០៣នាក់ ក្នុងនោះ៦៦០នាក់ ជាករណីនាំចូល។ ៤ថ្ងៃជាប់គ្នានេះ មានអ្នកស្លាប់ចំនួន ១២០នាក់។ 
 
​មកទល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ៥៥ ១៨៧ នាក់ ក្នុងនោះ៣ ៣៤០ នាក់​ករណី​នាំចូល​។ អ្នកជា​សះស្បើយ​មាន ​៤៧ ៣៨៦ ​នាក់ និង​ស្លាប់​សរុប ៧៤៨នាក់​៕ 

អត្ថបទទាក់ទង
 
 

© រក្សាសិទ្ធិដោយ thmeythmey.com