ជាតិ
វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ជ្រើសរើសនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់៥មុខជំនាញ
06, Jul 2021 , 8:59 am        
រូបភាព
និស្សិតចុះអនុវត្តផ្ទាល់ កាលពីឆ្នាំ២០២០ កន្លងមក
និស្សិតចុះអនុវត្តផ្ទាល់ កាលពីឆ្នាំ២០២០ កន្លងមក
ភ្នំពេញ៖ វិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប ជ្រើសរើសនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី១ ឆ្នាំសិក្សា២០២១-២០២២ លើមុខជំនាញចំនួន៥ ដូចជា កសិកម្មដោយចីរភាព និងកសិធុរកិច្ច,វិទ្យាសាស្រ្តដំណាំ,ផលិតកម្មសត្វដោយចីរភាព,វារីវប្បកម្ម និងជលផលដោយចីរភាព និងសុរិយោដី ការរៀបចំដែនដី និងរដ្ឋបាលដីធ្លី។


 
ចំពោះការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះ តម្រូវឱ្យនិស្សិតត្រូវមានសញ្ញាបត្របរិញ្ញ  វិទ្យាសាស្ត្រកសិកម្ម និងជំនាញពាក់ព័ន្ធ រួមទាំងកម្រិតភាសាអង់គ្លេស ពិន្ទុ IELTS ស្មើ ៤.0។ សម្រាប់តម្លៃសិក្សាចំនួន១០លានរៀល ក្នុងមួយឆ្នាំ។ 
 
ទន្ទឹមនឹងនេះ សាលាក៏មានកម្មវិធីអាហារូបករណ៍២កន្លែង សម្រាប់និស្សិតផងដែរ ក្នុងនោះមាន Innovation Facility Installation of Demonstration Ram Pump (CCCA3) ផ្ដល់ដោយ សម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា និងកម្មវិធី វត្តមាន និងការបំបាត់បរ៉ាសិតក្នុងការចិញ្ចឹមគោយកសាច់ ផ្ដល់ដោយ អគ្គលេខាធិការដ្ឋានក្រុមបឹក្សាអភិវឌ្ឍដោយចីរភាព។ 
 
កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១នេះ ចាប់ផ្ដើមទទួលពាក្យសុំចូលរៀនពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១៕


 

Tag:
 វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប
 បរិញ្ញាបត្រជាន់ខ្ពស់
© រក្សាសិទ្ធិដោយ thmeythmey.com