COVID-19
ជាតិ
អ្នកស្លាប់ដោយសារកូវីដ-១៩លើពិភពលោកឡើងដល់ជាង៤លាននាក់
06, Jul 2021 , 12:39 pm        
រូបភាព
ទិន្នន័យ Worldmeters គិតត្រឹមព្រឹកថ្ងៃទី៦ ខែកក្កដា នេះ បង្ហាញថា អ្នកស្លាប់ដោយសារកូវីដ-១៩ លើពិភពលោក ឡើងដល់ជាង៤លាននាក់ហើយ ក្នុងចំណោមករណីសរុបជិត១៨៥លាន ខណៈអ្នកជំងឺជាង១៦៩លាននាក់បានជាសះស្បើយ។

 
ក្នុងចំណោមអ្នកស្លាប់ជាង៤លាននាក់ សហរដ្ឋអាមេរិក ប្រេស៊ីល ឥណ្ឌា ម៉ិកស៊ិក ប៉េរូ រុស្ស៊ី ចក្រភពអង់គ្លេស អ៊ីតាលី បារាំង និងកូឡុំប៊ី បូកបញ្ចូលគ្នាមានជាង២,៥លាននាក់។ ប្រទេសទាំងនេះ មានចំនួនអ្នកស្លាប់លើស១០ម៉ឺននាក់ ដោយសហរដ្ឋអាមេរិកមានដល់៦២ម៉ឺននាក់ដែលខ្ពស់ជាងគេ។
 
៣៣ប្រទេសទៀតមានអ្នកស្លាប់ពីជាង១ម៉ឺននាក់ទៅជាង៩ម៉ឺននាក់ក្នុងនោះឥណ្ឌូណេស៊ីមានជាង៦ម៉ឺននាក់ និងហ្វីលីពីនជាង២៥០០០នាក់។ ជាង៦០ប្រទេសមានអ្នកស្លាប់ក្នុងខ្ទង់ពាន់នាក់ ក្នុងនោះមានម៉ាឡេស៊ី មីយ៉ាន់ម៉ា និងថៃ ផងដែរ៕
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com