COVID-19
ជាតិ
COVID-19៖ ស្លាប់២៧នាក់ទៀត ឆ្លងថ្មី ៩៥៤នាក់ និង​សះស្បើយ១០៤៦នាក់
08, Jul 2021 , 11:37 am        
រូបភាព
រូបថត៖ រដ្ឋបាលខេត្តព្រៃវែង
រូបថត៖ រដ្ឋបាលខេត្តព្រៃវែង
ពលរដ្ឋចំនួន ២៧នាក់ទៀត បានស្លាប់ដោយសារកូវីដ-១៩ នៅថ្ងៃទី ៧ ខែកក្កដា។ ​អ្នកស្លាប់ប្រចាំថ្ងៃ មានចំនួនច្រើនគួរបារម្ភ ខណៈអ្នកឆ្លងថ្មីក៏មិនថមថយ។ បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែកក្កដានេះ មនុស្សចំនួន ៩៥៤ នាក់ទៀត តេស្តវិជ្ជមានកូវីដ-១៩ ដោយក្នុងនោះ ១៣៦ នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយ មាន ១ ០៤៦នាក់បន្ថែម ។

 
មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៥៨ ០៥៧ នាក់ ក្នុងនោះ ៣ ៨៩៦ នាក់ករណីនាំចូល។ អ្នកជាសះស្បើយមាន ​៥០ ០២០  នាក់ និងស្លាប់សរុប ៨២៥ នាក់៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com