COVID-19
ជាតិ
កូវីដ-១៩៖ឆ្លងថ្មី៩៨៨ នាក់ ជាសះស្បើយ៨៩៧នាក់ និងស្លាប់៣០នាក់ទៀត
09, Jul 2021 , 11:50 am        
រូបភាព
កន្លែងបូជាសពអ្នកវិជ្ជមានកូវីដ-១៩ នៅខេត្តស្វាយរៀង។ រូបភាព៖ ក្រុមការងារស្រាវជ្រាវជំងឺកូវីដ-១៩ ខេត្តស្វាយរៀង
កន្លែងបូជាសពអ្នកវិជ្ជមានកូវីដ-១៩ នៅខេត្តស្វាយរៀង។ រូបភាព៖ ក្រុមការងារស្រាវជ្រាវជំងឺកូវីដ-១៩ ខេត្តស្វាយរៀង
មនុស្សចំនួន ៩៨៨នាក់ទៀត តេស្តវិជ្ជមានកូវីដ-១៩ ក្នុងនោះ ១៩៩នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយ មាន ៨៩៧នាក់បន្ថែម និងអ្នកស្លាប់មាន៣០នាក់ទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសុក្រ ទី៩ ខែកក្កដានេះ។

 
មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៥៩ ០៤៥នាក់ ក្នុងនោះ ៤ ០៩៥នាក់ករណីនាំចូល។ អ្នកជាសះស្បើយមាន ៥០ ៩១៧ នាក់ និងស្លាប់សរុប​ ៨៥៥នាក់៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com