COVID-19
ជាតិ
លោក ឈិនឡុង ផ្តល់ម៉ាស់ចំនួន៥ម៉ឺន ដល់យុវជនCPP ថ្នាក់កណ្តាល
09, Jul 2021 , 2:43 pm        
រូបភាព
តារាសម្តែងហុងកុងលោក Jackie Chan ហៅ ឈិន ឡុង បានបរិច្ចាគម៉ាស់ចំនួន ៥០,០០០ ដល់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

 
បើតាមហ្វេសប៊ុករបស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ការប្រគល់ និងទទួលម៉ាសនេះ ធ្វើឡើងតាមរយៈស្ថានទូតចិននៅកម្ពុជា ដែលមានលោក Winston Wang ជាតំណាង។

ចំណែកភាគីកម្ពុជា មាន លោក ហោ សេរីវឌ្ឍន៍ ប្រធានយុវជនក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ជាអ្នកតំណាង លោក ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល៕
 
 

រូបភាព៖ ហ្វេសប៊ុក យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល Central Youth CPP


Tag:
 ឈិនឡុង
  Jackie Chan
 ម៉ាស់
© រក្សាសិទ្ធិដោយ thmeythmey.com