កីឡាអន្តរជាតិ
អន្តរជាតិ
អាហ្សង់ទីនក្លាយជាម្ចាស់ពាន Copa America 2021 ក្រោយឈ្នះប្រេស៊ីល ១-០
11, Jul 2021 , 8:51 am        
រូបភាព
គ្រាប់បាល់បញ្ចូលទីតែមួយគ្រាប់គត់របស់ Angel Di Maria នៅនាទី២២ ក្រោយការបញ្ជូនរបស់ Rodrigo de Paul ជួយឲ្យអាហ្សង់ទីន ក្លាយជាម្ចាស់ពានប្រចាំទ្វីបអាមេរិកឡាទីន Copa America 2021។ ម្ចាស់ផ្ទះប្រេស៊ីល ខកចិត្តក្នុងការការពារតំណែងជើងឯករបស់ខ្លួន។



អាហ្សង់ទីន បានឡើងកំណត់ត្រាស្មើអ៊ុយរូហ្គាយ ដោយឈ្នះពាន Copa America ចំនួន​១៥លើកដូចគ្នា បើគិតចាប់តាំងពីឆ្នាំ​១៩១៦មក ខណៈប្រេស៊ីលធ្លាប់ឈ្នះបាន​៩លើក។

ខ្សែប្រយុទ្ធប្រេស៊ីល Neymar នៅតែបន្ត​រង់ចាំឱកាសលើកពាន​ដំបូងជាមួយប្រេស៊ីល ខណៈ Messi ទើបឈ្នះពានដំបូងបំផុតជាមួយជម្រើសជាតិអាហ្សង់ទីន។ កន្លងមកខ្សែប្រយុទ្ធរូបនេះ ធ្លាប់ឈ្នះ FIFA World Cup 2005 ជាមួយឈុត U-20 និងឈ្នះមេដាយមាសជាមួយឈុតអូឡាំពិក ពីព្រឹត្តិការណ៍អូឡាំពិក​នៅចិន កាលពីឆ្នាំ​២០០៨៕
 

Tag:
 Copa America
© រក្សាសិទ្ធិដោយ thmeythmey.com