COVID-19
ជាតិ
កូវីដ-១៩នៅភ្នំពេញ៖ ខណ្ឌដង្កោ ពោធិ៍សែនជ័យ និងឫស្សីកែវ ឆ្លងច្រើនជាងគេ ដោយស្ត្រីច្រើនជាងបុរស
11, Jul 2021 , 4:35 pm        
រូបភាព
ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបង្ហាញស្ថិតិថា ខណ្ឌមានដង្កោ ឫស្សីកែវ ខណ្ឌ ពោធិ៍សែនជ័យ មានអត្រាឆ្លងច្រើនជាងគេ ក្នុងនោះភាគច្រើនមានអាយុចន្លោះ២៥ ដល់៤៤ឆ្នាំ ហើយភាគច្រើនជាមនុស្សស្រី។


 
បើតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដោយផ្អែកលើទិន្នន័យអ្នកឆ្លងនៅថ្ងៃទី ៨ កក្កដា  ចំនួនអ្នកកើតកូវីដ-១៩ នៅខណ្ឌដង្កោ មានអ្នកឆ្លងកូវីដខ្ពស់ជាងគេ គឺ១៨.៤ភាគរយ បន្ទាប់មកខណ្ឌឫស្សីកែវ ១៧.៥ ភាគរយ ខណ្ឌពោធិ៍សែនជ័យ ១៦.៥ភាគរយ។ 
 
រីឯ ខណ្ឌសែនសុខ មាន ១១.៦ ភាគរយ ខណ្ឌមានជ័យ ៩.៤ភាគរយ ខណ្ឌដូនពេញ ៦.៨ភាគរយ ខណ្ឌទួលគោក ៥.៥ ភាគរយ ខណ្ឌច្បារអំពៅ ៣.២ភាគរយ ខណ្ឌបឹងកេងកង ២.៩ ភាគរយ ខណ្ឌជ្រោយចង្វារ ១.៤ភាគរយ។ 
 
តាមប្រភពដដែល អត្រាអ្នកកើតកូវីដ-១៩ ភាគច្រើនគឺមានអាយុចន្លោះពី២៥ទៅ៤៤ឆ្នាំ ហើយស្រីមានចំនួនច្រើនជាងបុរស គឺ ៥៦.៦ ភាគរយ។ 
 
សារព័ត៌មានថ្មីៗ មិនមានតួលេខពិតប្រាកដទាក់ទងនឹងករណីនៅរាជធានីភ្នំពេញនោះឡើយ ដោយក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីផ្ទាល់ បានបញ្ឈប់ការចេញរបាយការណ៍លំអិតប្រចាំថ្ងៃរបស់ខ្លួន។
 
មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប៦០៩៥៩ នាក់ ក្នុងនោះ ៤៥៥៤នាក់ករណីនាំចូល។ អ្នកជាសះស្បើយមាន៥២៤៧៥ និងស្លាប់សរុប៩០២ នាក់៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com