កីឡាអន្តរជាតិ
អន្តរជាតិ
អ៊ីតាលីឈ្នះពាន Euro លើកទី២ក្នុងរយៈពេល៥៣ឆ្នាំ
12, Jul 2021 , 4:58 am        
រូបភាព
ដោយ: ថ្មីៗ
អ៊ីតាលី បានក្លាយជាម្ចាស់ជើងឯក Euro 2020 បន្ទាប់ពីបានយកឈ្នះអង់គ្លេស ដោយបាល់ប៉េណាល់ទី ៣-២ ខណៈលទ្ធផល១២០នាទីស្មើ ១-១ នាជំនួបវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Wembley។

 
Kieran Trippier ដែលស្ថិតនៅស្លាបស្តាំ បានបោះកាត់ទៅស្លាបឆ្វេងនាំឲ្យ Luke Shaw ស៊ុតបាល់បញ្ចូល ទីនាំមុខ ភ្លាមៗ នៅដើមតង់។ គ្រាប់បាល់បញ្ចូលទីរបស់ Luke Shaw នៅនាទី១:៥៧ គឺជាគ្រាប់បាល់ បញ្ចូល ទីលឿន ជាងគេក្នុងព្រឹត្តិការណ៍អឺរ៉ុប ហើយក៏ដំបូងបំផុតសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសផងដែរ។
 
នៅនាទី៦៧  Marco Varratti បានតែតបាល់ទៅប៉ះរបាទី តែបានផ្លាតទៅធ្លាក់មុខជើងរបស់ Leonardo Bonucci ហើយខ្សែការពាររូបនេះ ទាត់បញ្ចូលទីតាមស្មើ ១-១។
 
ការប្រកួតឈានដល់ការបន្ថែមម៉ោង១៥នាទីពីរដង ប៉ុន្តែមិនមានការក្រុមណាស៊ុតបាល់បញ្ចូលទីនោះឡើយ រហូតដល់លោកអាជ្ញាកណ្តាលហូឡង់ Bjorn Kuipers ត្រូវកាត់ក្តីបាល់ប៉េណាល់ទី ដោយអ៊ីតាលីឈ្នះ ៣-២។

គ្រាប់បាល់បញ្ចូលទី៣គ្រាប់របស់អ៊ីតាលី សម្រេចបានដោយ Bomenico Beradi, Leonardo Bonocci និង Ferico Bernardeschi ខណៈអ្នកចាំទីអង់គ្លេស Jordan Pickford សង្គ្រោះបានពីការទាត់របស់ ំAndrea Belotti និង Jorginho។ រីឯអង់គ្លេសរកបានតែ២គ្រាប់ប៉ុណ្ណោះ ដែលសម្រេចបានដោយ Harry Kane និង Harry Maguire ខណៈការស៊ុត​របស់ Marcus Rashford, Jadon Sancho និង Bukayo Saka មិនបានសម្រេច។
 
 
អ៊ីតាលី បានឈ្នះពាន Euro ជាលើកទី២ក្នុងរយៈពេល៥៣ឆ្នាំ ខណៈអង់គ្លេសរងនូវការខកចិត្ត ដោយបន្តកំណត់ត្រាមិនឈ្នះពានអ្វីទាល់តែសោះ បើគិតចាប់តាំងពី World Cup ឆ្នាំ១៩៦៦៕
 

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com