ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
មាន​ជំងឺ​កញ្ជ្រឹល​ពេលណា​គួរ​ជួប​គ្រូពេទ្យ​?
13, Jul 2021 , 6:59 pm        
រូបភាព
រោគសញ្ញា​ជំងឺ​កញ្ជ្រឹល​អាច​កើតឡើង​បាន​ពី​រយៈពេល ៧ ទៅ ១៤​ថ្ងៃ​ក្រោយ​ពី​ឆ្លង​ជំងឺ​នេះ​រួច​។ ជាធម្មតា​ជំងឺ​នេះ​មាន​រោគសញ្ញា​ដូចជា​៖

 
  • ក្តៅខ្លួន​
  • ក្អក​ស្ងួត​
  • ហៀរ​សម្បោ​
  • ឈឺ​បំពង់ក​
  • រលាក​ភ្នែក​
  • ប៉ះ​ពន្លឺ​មិនបាន​
  • មាន​កន្តួ​លសតូចៗ ដោយ​នៅ​កណ្តាល​មាន​ពណ៌​ខៀវ​លា​យសរ ហើយ​កន្តួល​នេះ​ដែរ​អាច​កើតមាន​ក្នុង​មាត់ ឬ​ផ្នែក​ខាងក្នុង​របស់​ថ្ពាល់ (Koplik’s Spots)
  • ចំពោះ​កន្តួល​លើ​ស្បែក​វិញ​គឺធំៗ សំ​ប៉ែតៗ​ដែល​ច្រើនតែ​ចេញពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​។​
 
​ជំងឺ​នេះ​កើត​ជា​ដំណាក់កាល​រយៈពេល​ពី​ពី​ទៅ​បី​សប្តាហ៍​។​
 
ការបង្ក​រោគ និង​រយៈពេល​សម្ងំ​៖ រយៈពេល ៧ ទៅ​១៤​ថ្ងៃ​ដំបូង​ក្រោយ​ពី​អ្នក​ឆ្លង​ជំងឺ​រួច វី​រ៉ុស​កញ្ជ្រឹល​កំពុង​តែ​សម្ងំខ្លួន ម្លេះ​ហើយ​ទើប​អ្នក​មិន​មាន​រោគសញ្ញា​នៅពេល​នេះ​សោះ​។​
រោគសញ្ញា​ដែល​មិន​សំខាន់​៖ ជំងឺ​កញ្ជ្រឹល​ច្រើន​តែ​ចាប់ផ្តើម​កើតមាន​ជា​ការ​ក្តៅខ្លួន​ពី​ស្រាល​ទៅ​មធ្យម​, ក្អក​ជាប់​រហូត​, ហៀរ​សំបោរ​, រលាក​ភ្នែក និង​ឈឺបំពង់ក​។ ជំងឺ​ស្រាលៗ​មួយ​នេះ​ប្រហែល​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​ពី ២​ទៅ​៣​ថ្ងៃ​។​
 
ជំងឺ និង​កន្តួល​ស្រួចស្រាវ​៖ កន្តួល​ដែលចេញ​មានពណ៌​ក្រហម​តូចៗ ដោយ​កន្តួល​ខ្លះ​លេចឡើង​លើ​ស្បែក​បន្តិច​ដែរ​។ ចំពោះ​កន្តួល​នៅ​មុខ​វា​នឹង​បែក​មុនគេ ជាពិសេស​កន្តួល​នៅ​ពីក្រោយ​ត្រចៀក​តាម​បណ្តោយ​ជើងសក់​។ រយៈពេល​ពីរ​បី​ថ្ងៃក្រោយ កន្តួល​នោះ​នឹង​រាលដាល​ទៅដៃ និង​ទ្រូង បន្ទាប់​មក​ភ្លៅ​, ជើង និង​ប្រអប់ជើង​ទៀត​។ ក្នុងពេល​ជាមួយគ្នា​នេះ​ដែរ កម្តៅ​ចេះ​តែ​ក្តៅ​ទៅៗ រហូតដល់ ៤០ ឬ ៤០,៦​អង្សា​សេ​ឯណោះ​។ កន្តួ​ល​របស់​ជំងឺ​កញ្ជ្រឹល​នឹងបាត់​ទៅ​វិញ​បន្តិច​ម្តងៗ គិត​ចាប់ពី​មុខមុន រហូត​ដល់​ភ្លៅ និង​ប្រអប់ជើង​ចុងក្រោយ​គេ​។​
 
រយៈពេល​ចម្លងជំងឺ​៖ មនុស្ស​ម្នាក់​ដែល​មាន​ជំងឺ​កញ្ជ្រឹល​អាច​ចម្លង​វី​រ៉ុស​នេះ​ទៅ​អ្នក​ផ្សេងៗ​ទៀត​បាន​ក្នុង​រយៈពេល​ប្រហែល ៨​ថ្ងៃ ដោយ​គិត​ចាប់​ពី​រយៈពេល​បួន​ថ្ងៃមុន​ចេញ​កន្តួ​ល និង​ឈប់​ឆ្លង​ពេល​កណ្តួល​ចេញបួន​ថ្ងៃ​រួចហើយ​។
​ពេល​ជួប​គ្រូពេទ្យ​
 
​ចូរ​ទំនាក់ទំនង​ទៅ​គ្រូពេទ្យ​បើសិន​ជា​អ្នក​គិតថា អ្នក ឬ​កូន​អ្នក​ប្រហែលជា​ឆ្លង​ជំងឺ​កញ្ជ្រឹល ឬ​ប្រហែល​មាន​ចេញ​កន្តួល​ដូច​ជំងឺ​កញ្ជ្រឹល​។ ចូរ​សើរឺ​អំពី​ការចាក់​វ៉ាក់សាំង​ក្នុង​គ្រួសារ​ជាមួយ​គ្រូពេទ្យ ជាពិសេស​មុនពេល​ចាប់ផ្តើម​ចូល​រៀន​សាលា​បឋម​, មុន​ចូល​មហាវិទ្យាល័យ និង​មុន​ពេល​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com