ជាតិ
ឥណ្ឌា នឹងផ្ដល់ថវិកាដល់កម្ពុជា អនុវត្តគម្រោង Quick Impact Project
14, Jul 2021 , 9:59 pm        
រូបភាព
ឥណ្ឌា នឹងផ្ដល់ថវិកាដល់កម្ពុជា លើការអនុវត្តគម្រោង Quick Impact Project ក្នុងវិស័យកសិកម្ម។ អ្នកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋឥណ្ឌា បានលើកឡើងថា ជំនួយថវិកានេះ ក្រសួងកសិកម្មត្រូវរៀបចំគម្រោងស្នើសុំ ដោយគម្រោងនីមួយៗមានថវិកា៥ម៉ឺនដុល្លារអាមេរិក។



អ្នកស្រី Devyani Khobragade បានលើកឡើងថា ឥណ្ឌា នឹងផ្ដល់ថវិកាចំនួន៥ម៉ឺនដុល្លារ សម្រាប់កម្ពុជាអនុវត្តគម្រោងនានា ក្នុងវិស័យកសិកម្ម ប៉ុន្តែក្រសួងកសិកម្ម ត្រូវរៀបចំគម្រោងស្នើសុំជាមុនសិន។ 
 
ក្នុងកិច្ចពិភាក្សាលោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៣ កក្កដា តាមរយៈវីដេអូ conference ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានលើកឡើងដូច្នេះថា៖«កិច្ចសហប្រតិបត្តិការពហុភាគីរវាងអាស៊ាន និងឥណ្ឌា ដោយបានបង្កើតនូវមូលនិធិអាស៊ាន ឥណ្ឌា ដែលប្រទេសកម្ពុជាក៏អាចលើកនូវគម្រោងវិនិយោគផ្សេង ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការពហុភាគីនៃមូលនិធិអាស៊ានឥណ្ឌា»។ 
  

រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ជាមួយគ្នានេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើឱ្យឥណ្ឌាជួយដល់កម្ពុជាបន្ថែមនូវបច្ចេកទេសថ្មីៗដូចជា Soil Health Card វិជ្ជាកសិកម្មទំនើបថ្មីៗ និងវិស័យគ្រឿងយន្តកសិកម្ម ដើម្បីជំរុញពាណិជ្ជកម្មរវាងប្រទេសទាំង២ឱ្យកាន់តែប្រសើរឡើងផងដែរ។ 
 
ឆ្លើយតបទៅនឹងសំណើររបស់លោករដ្ឋមន្រ្តី អ្នកស្រី Devyani Khobragade ឯកភាព និងគាំទ្រទាំងស្រុង និងចាត់ឱ្យមន្ត្រីស្ថានទូតសហការជាមួយនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ដើម្បីឱ្យកិច្ចសហប្រតិបត្តិនេះកាន់តែមានប្រសិទ្ធភាពខ្ពស់។
 
 

Tag:
 ឥណ្ឌា
 Quick Impact Project
© រក្សាសិទ្ធិដោយ thmeythmey.com