ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ស្វែងយល់ពីការចម្លងរបស់ជំងឺគ្រុនចាញ់
16, Jul 2021 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺគ្រុនចាញ់​ត្រូវ​បាន​បង្កឡើង​ដោយ​ប៉ា​រ៉ា​សិត​តូចៗ​មួយ​ប្រភេទ​ដែល​ចម្លង​តាមរយៈ​សត្វ​មូស​ខាំ​។​

 
វដ្ដ​ចម្លង​របស់​សត្វ​មូស​៖
– មូស​គ្មាន​ជំងឺ​៖ មូស​មួយ​ក្បាល​អាច​ក្លាយទៅជា​មាន​ជំងឺ​បាន​ដោយសារ​តែ​វា​ទៅ​ខាំ​មនុស្ស​ដែល​មាន​ជំងឺគ្រុនចាញ់​។​
– ការចម្លង​របស់​ប៉ា​រ៉ា​សិត​៖ ប្រសិនបើ​អ្នក​ជា​មនុស្ស​បន្ទាប់​ដែល​ដោយសារ​មូស​នេះ​ខាំ វា​អាច​ចម្លង​ប៉ា​រ៉ា​សិត​ជំងឺគ្រុនចាញ់​នោះ​ទៅ​អ្នក​បាន​។​
– ក្នុង​ថ្លើម​៖ បន្ទាប់​មក​ប៉ា​រ៉ា​សិត​ធ្វើដំណើរ​ទៅ​ក្នុង​ថ្លើម​ដែល​ជា​កន្លែង​មួយ​វា​អាច​សម្ងំ​លាក់ខ្លួន​បាន​យូរ​រហូតដល់​មួយឆ្នាំ ។​
– ក្នុង​ចរន្តឈាម​៖ នៅពេល​ប៉ា​រ៉ា​សិត​ធំ​លូតលាស់​ពេញ​លក្ខណៈ​ហើយ វា​នឹង​ចេញ​ពី​ថ្លើម ហើយ​ចម្លងជំងឺ​របស់​វា​ទៅលើ​គ្រាប់​ឈាមក្រហម​របស់​អ្នក​ទៀត​។ នេះ​គឺជា​ពេល​ដែល​អ្នកជំងឺ​ចាប់ផ្តើម​មាន​រោគសញ្ញា​របស់​ជំងឺគ្រុនចាញ់ ។​
– ចំពោះ​មនុស្ស​បន្ទាប់​៖ ប្រសិនបើ​មូស​មិនមាន​ជំងឺ​ខាំ​អ្នក​ក្នុង​វត្ត​ចម្លង​នេះ វា​នឹង​ក្លាយទៅជា​មូស​មាន​ជំងឺ​បាន​ដោយសារ​តែ​វា​បឺត​យក​ឈាម​របស់​អ្នក​ដែល​កំពុងតែ​មាន​ប៉ា​រ៉ា​សិត​ជំងឺគ្រុនចាញ់​ក្នុងនោះ ហើយ​បន្ទាប់មក​អាច​ចម្លងជំងឺ​នេះ​ទៅ​អោយ​មនុស្ស​ផ្សេងៗ​ទៀត​បាន​តាមរយៈ​មូស​នេះ​ខាំ​។​
 
​ការចម្លង​តាមរយៈ​អ្វី​ផ្សេងៗ​ទៀត​
​ដោយសារ​តែ​ប៉ា​រ៉ា​សិត​ធ្វើអោយ​មាន​ជំងឺគ្រុនចាញ់​មាន​ឥទ្ធិពល​ទៅលើ​គ្រាប់​ឈាម​ក្រហម មនុស្ស​ក៏​អាច​កើត​ជំងឺគ្រុនចាញ់​ពី​ការប៉ះពាល់​នឹង​ឈាម​របស់​អ្នក​ជំងឺគ្រុនចាញ់​បានដែរ ក្នុងនោះ​មាន​៖
– ចម្លង​ពី​ម្តាយ​ទៅ​កូន​នៅ​ក្នុង​ផ្ទៃ​
– ការបញ្ចូល​ឈាម​
– ការប្រើ​ម្ជុលចាក់​ថ្នាំ​រួមគ្នា​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com