COVID-19
ជាតិ
ត្រឹម១សប្តាហ៍ កម្ពុជារកឃើញអ្នកកើតវីរុសកូវីដ-១៩​ ដែលតា​ ដល់ទៅ​៣៧ករណី
16, Jul 2021 , 6:06 pm        
រូបភាព
ដោយ: ថ្មីៗ
ពីថ្ងៃទី​៧ ដល់ថ្ងៃទី​១៤ ខែកក្កដា កម្ពុជា​បាន​រកឃើើញ​ករណី​វីរុសកូវីដ-១៩ បំប្លែងថ្មី (ដែលតា) ចំនួន​៣៧​ករណីក្នុងចំណោម​អ្នកដំណើរ​ចូលមកកម្ពុជា ដោយភាគច្រើនតាមច្រកព្រំដែន ក្នុងនោះ​មាន​៣ករណីតាមយន្តហោះ។



របាយការណ៍​របស់ក្រសួង​សុខាភិបាល​បានបង្ហាញថា ករណីវិជ្ជមាន Delta ចំនួន​៣៤ករណី ជាអ្នកដំណើរ​តាមព្រំដែនគោក ដែល​ចូលមកតាមច្រកអូរបីជាន់ អូរស្មាច់ ព្រំ ប៉ោយប៉ែត និងម៉ាឡៃ។ អ្នក​ចូលតាមច្រកអូរស្មាច់មានចំនួន​ច្រើនជាងគេ រីឯអ្នកជំងឺជាពលរដ្ឋមានលំនៅដ្ឋាននៅឧត្តរមានជ័យ បន្ទាយមានជ័យ កំពង់ធំ កំពង់ចាម ប៉ៃលិន ត្បូងឃ្មុំ និង​សៀមរាប។ អ្នកទាំងនោះឆ្លងពីបាងកក ស្រះកែវ រ៉ាក់យ៉ង និង​បណ្តាខេត្ត​ផ្សេងទៀតនៅប្រទេសថៃ។

រីឯអ្នកជំងឺ៣ករណី​ដែលធ្វើដំណើរតាមយន្តហោះ ជាជនជាតិឥណ្ឌូណេស៊ី ដែលឆ្លងកាត់ជើងហោះហើរតាមសិង្ហបុរី និងមកដល់កម្ពុជានៅថ្ងៃទី​២២ ខែមិថុនា។

គិតចាប់តាំងពីថ្ងៃទី៣១ ខែមីនា មកដល់ថ្ងៃទី​១៤ ខែកក្កដា កម្ពុជា​រកឃើញអ្នកមានវិជ្ជមាន​កូវីដ-១៩ ប្រភេទដែលតាសរុបចំនួន​៧៥នាក់ (ស្រី​៤០នាក់) ដែលសុទ្ធតែជាករណីនាំចូល៕

© រក្សាសិទ្ធិដោយ thmeythmey.com