English-Français
ជាតិ
ពីអតីតកាលសាច់បសុសត្វមានតម្លៃថ្លៃជាងត្រី បច្ចុប្បន្នត្រីមានតម្លៃថ្លៃជាងសាច់បសុសត្វ
18, Jul 2021 , 8:59 am        
រូបភាព
កុមារីក្នុងរូបភាពនេះ កំពុងជួយលើកមងជាមួយឪពុករបស់នាង នៅក្នុងទន្លេសាប។ រូបភាព៖ ឈុត ឈាណា
កុមារីក្នុងរូបភាពនេះ កំពុងជួយលើកមងជាមួយឪពុករបស់នាង នៅក្នុងទន្លេសាប។ រូបភាព៖ ឈុត ឈាណា
ពីអតីតកាលសាច់បសុសត្វមានតម្លៃថ្លៃជាងត្រី បច្ចុប្បន្នត្រីមានតម្លៃថ្លៃជាងសាច់បសុសត្វ



នៅក្នុងសង្គមខ្មែរ មានពាក្យសុភាសិតមួយនិយាយថា៖ «ទីណាមានទឹក ទីនោះមានត្រី»។ នេះសបញ្ជាក់ឱ្យឃើញថា ធនធានជលផលនៅក្នុងប្រទេសកម្ពុជា ពិតជាសម្បូរបែប។ ជាការណ៍ពិត ក្នុងទសវត្យរ៍ទី៨០-៩០ ព្រៃលិចទឹកដែលជាជម្រកពង-កូនសំខាន់របស់មច្ឆជាតិ មិនទាន់បាត់បង់ ឯការនេសាទប្រើប្រាស់ឧបករណ៍នេសាទទំនើបៗ និងខុសច្បាប់ក៏មិនសូវមាន។ នៅតាមអូរ ស្ទឹង បឹង បួរ ទន្លេ សម្បូរទៅដោយត្រីគ្រប់ប្រភេទ ដែលធ្វើឱ្យតម្លៃត្រីថោកជាងសាច់បសុសត្វ (សត្វចិញ្ចឹមដូចជា ជ្រូក មាន់ ទា គោ ក្របី សេះ)។ល។
 
កាលណោះ អ្នករស់នៅតាមជនបទ និងអ្នកមានធនធានខ្សត់ខ្សោយ និយមបរិភោគត្រីច្រើនជាងសាច់បសុសត្វ។ ចំណែកអ្នកមានធនធន គេនិយមបរិភោគសាច់បសុសត្វច្រើនជាងត្រី។ ការណ៍នេះ ស្ទើរតែក្លាយទៅជាលក្ខណៈសម្គាល់នៃវណ្ណៈនៅក្នុងសង្គមទៅហើយ។ អ្នកក្រហូបត្រី អ្នកមានហូបសាច់។
 
ប៉ុន្តែ បច្ចុប្បន្ននេះ ដោយសារការនេសាទហួសកម្រិត ការបាត់បង់ទីជម្រក ការប្រើប្រាស់ឧបករណ៍នេសាទទំនើបៗ និងខុសច្បាប់ច្រើន បានបណ្តាលឱ្យធនធានជលផលក្នុងប្រទេសកម្ពុជា បានធ្លាក់ចុះយ៉ាងគំហុក។ ឯតម្លៃត្រី ទាំងប្រភេទត្រីតូច-ធំក៏ហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់។ ការណ៍នេះ បានបណ្តាលឱ្យអ្នករស់នៅតាមជនបទ និងអ្នកមានធនធានខ្សត់ខ្សោយ ងាកទៅបរិភោគសាច់បសុសត្វ ជំនួសត្រីវិញ។ ពួកគេអាចទិញសាច់បសុសត្វ ក្នុងចំនួនតិចតួច ២-៣ខាំ ឬកន្លះគីឡូក្រាម តម្រូវតាមទឹកប្រាក់របស់ពួកគេបាន។ ចំណែកឯអ្នកមានធនធាន បែជានិយមបរិភោគត្រី ដែលមានតម្លៃខ្ពស់ ជំនួសឱ្យសាច់បសុសត្វដែលមានតម្លៃថោកវិញ ព្រោះគេយល់ថា ត្រីពីធម្មជាតិ គ្មានសារធាតុគីមី ល្អសម្រាប់សុខភាព។
 
គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ សូមលើកទឹកចិត្តប្រជានេសាទទាំងអស់ ឱ្យប្រើប្រាស់តែឧបករណ៍នេសាទតាមច្បាប់ជលផលកំណត់ និងអ្នករស់នៅក្បែរ ស្ទឹង បឹង និងទន្លេនានា មេត្តាជួយការពារព្រៃលិចទឹក ដែលជាទីជម្រករបស់ពង-កូនរបស់ត្រី ដើម្បីទប់ស្កាត់ការធ្លាក់ចុះធនធានជលផលថែមទៀត ដើម្បីទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយរបស់យើង។ សូមចែករំលែកអត្ថបទនេះ និងតាមដានជាមួយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដើម្បីស្វែងយល់បន្ថែមអំពីធនធានជលផលនៅកម្ពុជា។ 
 
In Cambodian society there is an old saying: “Where there is water, there is fish”. The saying suggests that fishery resources in Cambodia are truly abundant, from past to present. In fact, in the 1980s–1990s, the country’s flooded forests, which are key spawning grounds for fish, were more abundant because they had not been cleared for agriculture. Modern and illegal fishing gear practices were also more rare. Because of this, plentiful fish species were found in streams, ponds, lakes, and rivers, and fish were cheaper to buy than meat in the markets (such as pork, chicken, beef, buffalo meat, or horse meat).
Back then, Cambodian people often preferred fish over meat, especially those who lived in the countryside or had little money to spare. However, rich Cambodian people loved eating meat and preferred it over fish. This choice of protein was an unspoken symbolic definition of status in Cambodian society. 
Today, due to overfishing, loss of habitats, and the use of many modern and illegal fishing gears, the fishery resources in Cambodia have dramatically declined, forcing the price of both big and small fishes to increase at a remarkable rate. Because of the hike in fish prices, rural and poorer families have had to resort to replacing fish with meat for their protein source. Even still, their choices are limited. Based on affordability, people can only buy a small quantity of meat, about 200-300 gram or half a kilogram of meat. A kilogram of meat costs about 28,000 riel for pork or 45,000 riel for beef. However, a kilogram of wild-caught fish can range from 30,000–100,000 riel, with some costing up to 400,000 riel per kilo, depending on the size of the fish.
Coincidently, the rich are buying the more pricey fish as a substitute protein for the meat that has recently become cheaper. They think that wild fish from the river are good for their health and are free of the chemical substances used in fish farming.
The Wonders of the Mekong project encourages all fishers to only use fishing gear approved by the fisheries law, and calls for people living near streams, lakes, and rivers to protect flooded forests. By protecting the flooded forests, you are also protecting the fish that spawn there, preventing further decline of fisheries resources. You can be part of the solution! Remember, this is for all of us and for future generations.
Please share this post and follow Wonders of the Mekong to learn more about fisheries resources in Cambodia. 
Article and photo: Chhut Chheana
 

© រក្សាសិទ្ធិដោយ thmeythmey.com